អត្ថន័យពិតនៃការឲ្យអាំងប៉ាវ និងកាដូគួរ-មិនគួរឱ្យពេលចូលឆ្នាំចិន
- 2024-02-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពិតនៃការឲ្យអាំងប៉ាវ និងកាដូគួរ-មិនគួរឱ្យពេលចូលឆ្នាំចិន
ចន្លោះមិនឃើញ
១. អាំងប៉ាវ៖ ការឲ្យអំណោយនៅថ្ងៃចូលឆ្នាំចិន មិនបានផ្តោតសំខាន់លើអ្វីក្នុងអាំងប៉ាវនោះទេ តែអ្វីដែលសំខាន់នោះ គឺស្រោមអាំងប៉ាវដែលមានពណ៌ក្រហម។ ឯការដាក់លុយក្នុងអាំងប៉ាវ ត្រូវគេចាត់ទុកថានឹងមានសុភមង្គល ព្រមទាំងបានពរបន្ថែមពីលើអ្នកទទួល។ អ្នកដែលបានអាំងប៉ាវ ពុំគួរបើកអាំងប៉ាវចំពោះមុខមនុស្សដែលឲ្យអាំងប៉ាវអ្នកនោះទេ ព្រោះវាជារឿងមួយមិនសមរម្យ។ អ្នកអាចប្រើកាបូបពណ៌ក្រហមជំនួសអាំងប៉ាវបាន ដែលនាំលាភ នាំសុភមង្គលដល់អ្នកទទួល។
២. ស្លឹកតែ៖ ជនជាតិចិន ចូលចិត្តផឹកតែខ្លាំងណាស់។ តែ ជាជម្រើសទី១ របស់ចិនក្នុងការទទួលភ្ញៀវគ្រប់ជាតិសាសន៍។ វាជារឿងល្អប្រសើរ បើអ្នកវេចខ្ចប់តែឲ្យបានសមរម្យដើម្បីជាអំណោយ។
៣. ផ្លែឈើ៖ អ្នកអាចយកកន្ត្រកផ្លែឈើជាអំណោយក្នុងឱកាសចូលឆ្នាំចិន ជូនសាច់ញាតិ និងមិត្តភ័ក្ដិ។ ការជូនអំណោយជាផ្លែប៉ោម និងផែ្លក្រូច តំណាងឲ្យសំណាងល្អ និងសុខសុវត្ថិភាព។
៤. របស់មួយចំនួនដែលអ្នកពុំគួរយកធ្វើជាអំណោយក្នុងឱកាសចូលឆ្នាំចិន៖ បើអ្នកជូនអំណោយនោះទៅមិត្តភ័ក្ដិ អ្នកអាចនឹងបែកបាក់មិត្តភាព ពេលគេទទួលបានអំណោយនោះដែលមានដូចជា៖
អំណោយពណ៌ស និងខ្មៅ៖ ពណ៌ក្រហមសម្រាប់ជនជាតិចិន តំណាងឲ្យសំណាងល្អ ឯខ្មៅ និងស គេប្រើប្រាស់នៅក្នុងបុណ្យសព។ ម្យ៉ាងទៀត សម្ភារៈដែលមានពណ៌ខ្មៅ និងស គួរកុំប្រើប្រាស់ក្នុងឱកាសចូលឆ្នាំចិន។
អំណោយជាខ្សែក៖ អ្នកគួរកុំយកខ្សែក មកធើ្វជាអំណោយឲ្យមិត្តភ័ក្ដិ។ ចិនភាគច្រើនតែងគិតថាការឲ្យអំណោយជាខ្សែក ក្រវាត់ក ខ្សែក្រវាត់ គឺអំណោយសម្រាប់តែគូស្វាមីភរិយាជូនគ្នាទៅវិញទៅមកប៉ុណ្ណោះ។
អំណោយមួកពណ៌បៃតង៖ អ្នកពុំគួរពាក់មួកពណ៌បៃតង ព្រោះមានន័យថាស្វាមីភរិយាពុំមានភាពស្មោះត្រង់រវោងគ្នា និងគ្នា។ ដូច្នេះ អ្នកគួរកុំប្រើប្រាស់ពណ៌បៃតងក្នុងឱកាសចូលឆ្នាំចិន៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB