MG Cambodia បើកកម្មវិធី​ដំណើរកម្សាន្តទេសចរណ៍អន្តរជាតិ MG Cyberster Global Tour ក្នុងប្រទេសកម្ពុជា

  • 2024-03-26 04:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MG Cambodia បាន​រៀបចំ​សន្និសីទកាសែត​ស្តីពី​ការបើកព្រឹត្តិការណ៍នៃ​ដំណើរកម្សាន្ត​ទេសចរណ៍អន្តរជាតិ​របស់​រថយន្ត MG Cyberster ក្នុងប្រទេសកម្ពុជា ធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២៤។

ការធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​រថយន្ត MG Cyberster ដែល​ជាប្រភេទអគ្គិសនីសុទ្ធ​ស៊េរីថ្មីនេះ គឺ​បើកបរ​ដោយអ្នកដំណើរផ្សងព្រេង​អន្តរជាតិកូនភ្លោះជនជាតិអង់គ្លេស គឺ Mr. Hugo និង Mr. Ross​ Turner ដើម្បីចូលរួម​ជាមួយ​ក្រុមហ៊ុន MG ក្នុងការផ្សព្វផ្សាយ​ប្រទេសកម្ពុជា ទៅកាន់​ពិភពលោក។

កម្មវិធីនេះ ធ្វើឡើង​ស្របពេល​ដែលក្រុមហ៊ុន MG ដែលជាម៉ាកយីហោ​ដ៏ល្បីល្បាញ​របស់អង់គ្លេស ប្រារព្ធខួប ១០០ឆ្នាំ ​ក្រោយ​បង្កើតតាំងពីឆ្នាំ​១៩២៤មកម្ល៉េះ និងមានវត្តមាន​នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ​២០២១១។

លោក អ៊ុំ គីម នាយក​ផ្នែក​លក់​របស់ក្រុមហ៊ុន​ MG Cambodia បាន​ថ្លែងក្នុងពិធីនេះថា ជាមួយ​នឹង​ខួប១០០ឆ្នាំ​ នៃការរចនា​រថយន្តស្ព័រ​តាំងពីឆ្នាំ​១៩២៤ ដែល​ទទួលបានជោគជ័យ​ជាប្រវត្តិសាស្រ្ត ក្រុមហ៊ុន MG បាន​បញ្ចេញ​នូវរថយន្តអគ្គិសនីជាបន្តបន្ទាប់ដូចជា MG4, MG Marvel R ហើយពេលនេះគឺបានបង្ហាញនូវរថយន្តប្រភេទ Convertible MG Cyberster ដែលជារថយន្តបែបអនាគតក្នុងការធ្វើដំណើរជុំវិញពិភពលោកដើម្បីបង្ហាញអំពីភាពខ្លាំងក្នុងការបើកបររយៈចម្ងាយផ្លូវឆ្ងាយ។

លោកបាន​មានប្រសាសន៍ថា ក្នុងដំណើរកម្សាន្តទេសចរណ៏នេះ រថយន្ត MG Cyberster នឹងត្រូវធ្វើដំណើរ​ចេញពីចក្រភពអង់គ្លេសឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ហើយក៏ធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាផងដែរ។ កូនភ្លោះទាំងពីរនឹងធ្វើដំណើរទស្សនារាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយអំពី​ទេសចរណ៏នៅកម្ពុជា និងបង្ហាញពីរថយន្តអគ្គិសនីដែលមានគុណភាពល្អរបស់ប្រេន MG ថា​អាចជឿជាក់បាន​ចំពោះ​រថយន្តអគ្គិសនី MG ក្នុងប្រទេស​កម្ពុជា​ ដែលជាប្រទេស​ដ៏ស្រស់ស្អាត និងសំបូរដោយ​សម្បត្តិវប្បធម៌ ហៅថា ព្រះរាជាណាចក្រអច្ឆរិយៈ។

សូមជម្រាប​ថា ក្នុងពិធីនេះ ក៏មានការប្រគល់​រង្វាន់​ទូរសព្ទ​ iPhone 15 ជូន​អតិថិជនដែលជាម្ចាស់ឡាន MG ហើយណែនាំអតិថិជនថ្មីៗផងដែរ។ ជាមួយគ្នានោះ បងប្អូនភ្លោះទាំង២រូប ក៏បានចូលរួម​លេងបោះអង្គញ់ ដែល​ជាល្បែងប្រពៃណីជាតិរបស់​កម្ពុជាទៀតផង ដើម្បីអបអរសាទរ​ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ បងប្អូនភ្លោះមកពីចក្រភពអង់គ្លេសទាំង២រូប បានបើករថយន្តចេញពីទីស្នាក់ការក្រុមហ៊ុន MG ដើម្បីចាប់ផ្តើម​ដំណើរទេសចរណ៍របស់ខ្លួន។

តាមរយៈការជ្រើសរើសរថយន្ត MG លោកអ្នកមិនត្រឹមតែជ្រើសរើសបាននូវរថយន្តដែលគួរឱ្យទុកចិត្ត និងមានទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកនឹងទទួលបាននូវរថយន្តដែលមានភាពអាប់ឌែតទាន់សម័យកាល និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគុណភាព និងភាពច្នៃប្រឌិតដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយជម្រើសបែបអនាគត MG ក៏បានផ្តល់នូវជម្រើសថ្មីគឺរថយន្តអគ្គិសនីដែលផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៏ជាច្រើនដល់អ្នកប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា។

អត្ថបទពេញនិយម