Liverpool ចាញ់ Atalanta បាក់មុខក្នុងប្រកួត Europa League ជើងទី១
- 2024-04-12 11:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ចាញ់ Atalanta បាក់មុខក្នុងប្រកួត Europa League ជើងទី១
ចន្លោះមិនឃើញ
ក្លឹប Liverpool បានចាញ់ក្លឹប Atalanta ក្នុងលទ្ធផល ០-៣ ក្នុងជំនួប Europa League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅក្នុងថ្ងៃនេះ។
លទ្ធផលនេះជាការចាញ់ដោយបាក់មុខបំផុងសម្រាប់ Liverpool ដោយក្លឹបមិនដែលប្រកួតចាញ់នៅទីលានរបស់ខ្លួននោះទេ ក្នុងរយៈពេល៤ខែចុងក្រោយនេះ។
ក្រោយចប់ការប្រកួតមួយនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានលើកឡើងទៅកាន់អ្នកកាសែតយ៉ាងណាអស់សង្ឃឹមជាទីបំផុតដោយថាក្លឹបលោកនឹងគ្មានឱកាសក្នុងការតទល់ក្នុងការប្រកួតក្នុងប្រកួត Europa League នេះបន្តបន្ទាប់ទៀតទេ។
Klopp បាននិយាយថា៖" នេះជាប្រកួតដែលយើងទទួលបានលទ្ធផលអាក្រក់ជាទីបំផុត។ ខ្ញុំមកនិយាយនេះក៏ចង់អបអរទៅកាន់ Atalanta ផងដែរ។ យើងចាញ់តែម្ដងនិយាយទៅ យើងគ្មានឱកាសទៀតទេបើនិយាយទៅ យើងចប់តែម្ដងក្នុងកាប្រកួតមួយនេះ "។
Liverpool នឹងជួប Atalanta ម្ដងទៀតនៅជើងទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីកាត់សេចក្ដីឲ្យច្បាស់ថាក្លឹបណាជាអ្នកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់។
ក្រោមការដឹកនាំរបស់ Klopp ក្នុងក្របខ័ណ្ឌ Premier League ក្លឹប Liverpool កំពុងឈរនៅលេខរៀងទី២ក្នុងតារាងប្រកួតនេះ ដោយមានពិន្ទុ៧១ ស្មើនឹង Arsenal ដែលកំពុងតែនាំមុខគេ៕