ចង់កម្ទេច aespa? នេះគឺជាការឆ្លើយតបបែបត្រជាក់ តែមុតដល់បេះដូងរបស់ក្រុម

  • 2024-05-27 07:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២៤ aespa បានវិលមកវិញដោយបង្ហាញមុខតាមរយៈការសម្ដែងអាល់ប៊ុមបទថ្មី "Armageddon"

អំឡុងពេលនៃការធ្វើបទសម្ភាសន៍នៅក្នុងកម្មវិធីនោះ អ្នសារព័ត៌មានបាន​លើកយកប្រធានបទដែលកំពុង​ក្ដៅគគុក ពាក់ព័ន្ធនឹង​ពួកគេ (aespa) និងស្ថាបនិកក្រុមហ៊ុន ​HYBE គឺ Bang Si Hyuk។ កន្លងទៅ ស្ថាបនិករបស់ HYBE បានផ្ញើសារជាអក្សរ ទៅកាន់ នាយិកាផលិតកម្ម  ADOR គឺ Min Hee Jin ដោយប្រាប់នាងឱ្យ "កម្ទេច aespa"

  • Bang Si Hyuk៖ អ្នកឯងអាចកំទេច aespa ត្រូវអត់?

  • **Min Hee Jin៖ ហាហាហា

  • Bang Si Hyuk៖ ហាហាហា! ខ្ញុំទុករឿងហ្នឹងឲ្យអ្នកឯងចាត់ការ។ ចង់ជុំគ្នាផឹកពេលណា?

ជាក់ស្ដែង ក្រោយ Min Hee Jin បង្ហាញសារនោះភ្លាមក្នុងសន្និសីទកាសែត វាបានអង្រួនពិភពអ៊ីនធឺណិតឲ្យកាន់តែក្ដៅគគុកយ៉ាងឆាប់រហ័ស។ វាមិនមែនជារឿងចម្លែកទេ ដែល aespa ខ្លួនឯងក៏បានឮពីរឿងនេះដែរ។ អ្នកសារព័ត៌មាន បានចោទសួរថា "តើប្រធានបទក្តៅថ្មីៗនេះ ផ្តល់សម្ពាធដល់ពួកគេក្នុងពេលដែលកំពុងត្រៀម  Comeback ពេលនេះទេ?”

Karina បានឆ្លើយតបយ៉ាងងាយៗថា៖ «យើងដឹងទាំងអស់អំពីបញ្ហានេះ! ដោយសារនេះជា អាល់ប៊ុមធំរបស់ពួកយើង យើងពិតជាហ្វឹកហាត់ ប្រឹងប្រែងខ្លាំងមែនទែន។ យើងទទួលបានកម្លាំងពីការគាំទ្រ និងសេចក្តីស្រឡាញ់ច្រើនណាស់ ហើយពួកយើងពិតជាខិតខំត្រៀមឲ្យបាន​ល្អបំផុត។ ខ្ញុំគិត​ថា​វា​នឹង​ក្លាយ​ជា​ការ​ចាប់​ផ្តើ​ម​ដ៏​សែនពេញ​ចិត្ត​ជាមួយ​នឹង​អាល់​ប៊ុម​ពេញ​ធំនេះ ដូច្នេះ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​សាធារណជន ព្រម​ទាំង​ក្រុម​គ្រួសារ SM និង​សមាជិក​ទាំងដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង»។

Winter ក៏បានបន្ថែមដោយបញ្ជាក់ច្បាស់ៗថា ជាជាងការគិតរឿងនោះវាឲ្យស៊ីជម្រៅពេក ពួកគេក៏សម្រេចចិត្តគិតថា រឿងដែលកើតឡើងនោះ ចាត់ទុកជាសញ្ញាបញ្ជាក់ថាអាល់ប៊ុមរបស់ពួកគេនឹងទទួលបានជោគជ័យ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី