Mourinho ត្រលប់​មក​ពិភពបាល់ទាត់​វិញ ដោយមកដឹក​ក្លឹប​ទួរគី

  • 2024-05-31 12:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ត្រលប់មកពិភពបាល់ទាត់​វិញហើយក្រោយចែកផ្លូវជាមួយក្លឹប Roma កាល​ពី​ខែ​មករា​កន្លង​ទៅ។ បើ​តាម​សារព័ត៌មាន​នានា​ បុរស​ជនជាតិ​ព័រទុយហ្គាល់រូប​នេះ​បាន​ព្រមព្រៀង​ទៅ​ដឹកនាំ​ក្លឹប​ទួរគី Fenerbahce។

លោក Mourinho អាច​នឹង​ព្រមព្រៀង​ជាមួយ​ក្លឹប​នេះ​ក្នុង​កុងត្រា​ ២ឆ្នាំ ទោះ​បី​ជា​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា បុរស​រូប​នេះ​អាច​នឹង​ត្រលប់​ទៅ​អង់គ្លេស​វិញ​ក្ដី។

មិនតែប៉ុណ្ណឺង អតីត​អ្នកចាត់ការ​ក្លឹប​ធំៗ​ដូច​ជា Real Madrid, Chelsea និង Manchester United រូប​នេះ ត្រូវ​បាន​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ថា បដិសេធ​សំណើ​មក​ពី​ក្លឹប​អ្នក​មាន​ជំនាន់​ថ្មី​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​មក​ដឹកនាំ​នៅ​ក្លឹប​ទួរគី​ខាង​លើ​នេះ។

សូម​ជម្រាប​ផង​ដែរ​ថា ក្លឹប Fenerbahce ជា​ក្លឹប​លំដាប់កំពូល​មួយ​របស់​លីគ​កំពូល​ទួរគី Süper Lig។ នៅ​ក្នុង​រដូវកាល ២០២៣/២៤ ក្លឹប​មួយ​នេះ​រក​បាន​រហូត​ដល់​ទៅ ៩៩ពិន្ទុ និង​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ តែ​នៅ​តែ​បរាជ័យ​មិន​បាន​គ្រង​ចំណាត់ថ្នាក់​លេខ ១ ខណៈ​ក្លឹប​គូ​ប្រជែង​របស់​ខ្លួន​គឺ ក្លឹប Galatasaray លើក​ពាន​លីគកំពូល​ជាមួយ​នឹង ១០២ពិន្ទុ។

Jose Mourinho ធ្លាប់​ជា​អ្នកចាត់ការ​ក្លឹបបាល់ទាត់​ដ៏​ល្បី​មួយ ដោយ​លោក​ធ្លាប់​លើក​ពាន​ធំៗ​ជា​ច្រើន​ដូច​ជា UEFA Champions League និង​ពាន​លីគ​មួយ​ចំនួន​ដូច​ជាលីគ​អង់គ្លេស និង​លីគ​អេស្ប៉ាញ​ជា​ដើម៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី