ពេលត្រូវការលុយបន្ទាន់ លក់ទ្រព្យ ឬខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ ប្រឈមមុខនឹងហានិភ័យច្រើន តែក្រុមហ៊ុនបញ្ចាំស្របច្បាប់មួយនេះ នឹងបង្ហាញពីវិធី​សុវត្ថិភាព​ដើម្បីទទួលបានសាច់ប្រាក់ស្របច្បាប់ មិនមានហានិភ័យ និង ជឿទុកចិត្តបាន

  • 2024-06-14 09:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេល​ដែលស្ថានភាព​សេដ្ឋកិច្ចនៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ ដែល​ធ្វើឱ្យការរកស៊ី ឬការងារស្វែងរកប្រាក់ចំណូលរបស់​ប្រជាពលរដ្ឋ ក៏មានភាពតានតឹងផងដែរ ដែលពេល​ខ្លះ​ពួកគេត្រូវ មានតម្រូវការ​លុយបន្ទាន់​ ក៏សម្រេចចិត្តធ្វើការលក់ទ្រព្យសម្បត្តិទាំងបង្ខំ​ក្រោមតម្លៃទីផ្សារ ឬខ្ចីបុលក្រោមកម្ចីរហ័ស ឬកម្ចីអនឡាញខុសច្បាប់​ជាមួយការ​ប្រាក់ខ្ពស់ ដែលអាចបង្កហានិភ័យខ្លាំងធ្លាក់ចូលក្នុងបំណុលវណ្ឌក។

ធនាគារជាតិនៃកម្ពុជា ធ្លាប់បាន​ព្រមាន​ថា ពលរដ្ឋដែលប្រើប្រាស់កម្ចីក្រៅផ្លូវការ គឺប្រឈមមុខនឹងអត្រាការប្រាក់ខ្ពស់ ហើយគ្មានយន្តការច្បាស់លាស់ក្នុងការ​ការពារអតិថិជនឡើយ​។ នៅពេលក្រុមហ៊ុន ឬបុគ្គលផ្តល់កម្ចីក្រៅផ្លូវការទាំងនោះយកការប្រាក់ថ្លៃពេក ហើយអតិថិជនគ្មានលទ្ធភាពបង់ការប្រាក់ឲ្យពួកគេវិញ នោះវានឹងកើតជាការប្តឹងផ្តល់គ្នា ការគំរាមកំហែង ការរឹបអូស ការប្រើប្រាស់អំពើហិង្សា ជាដើម។

បន្ថែមលើសនេះ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានអ្នកផ្តល់កម្ចីក្រៅផ្លូវការទាំងនោះ រឹបអូសយកដោយមិនបានឆ្លងកាត់ប្រព័ន្ធតុលាការជាដើម។

ក្រៅពីបញ្ហាខាងលើនេះ ការដាក់ទ្រព្យបញ្ចាំ​ដោយសារត្រូវការសាច់ប្រាក់ ក៏កំពុងមានការកើនឡើងច្រើនផងដែរ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ហាង​បញ្ចាំ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ ក្នុងនោះ កន្លែង​ហាង​បញ្ចាំ​ ឬ​កុងស៊ី​ខុសច្បាប់ ​ក៏​បើក​ឡើង​ព្រោងព្រាត​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ការ​រក​ស៊ី​ស្រប​ច្បាប់ និង​បង្ក​ការ​ប៉ះពាល់​ដល់​សង្គម។

ហាងបញ្ចាំ​ខុស​ច្បាប់ គឺ​ជា​កន្លែង​បញ្ចាំ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ ឬ​មាន​អាជ្ញាប័ណ្ណ​ហើយ តែ​ពុំ​បាន​គោរព​ទៅ​តាម​គោលការណ៍​ត្រឹម​ត្រូវ​ច្បាស់​លាស់ ដែលជាបញ្ហាចោទសម្រាប់សុវត្ថិភាពទ្រព្យបញ្ចាំរបស់បងប្អូន។ ការ​ទទួល​បញ្ចាំ​មិន​គោរព​តាម​ច្បាប់ ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ហានិភ័យ​ផ្សេងៗ​ដល់​សង្គម​ជាតិ ឬមិន​បង់​ពន្ធ ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​ជាតិ​ជាដើម។

ជុំវិញបញ្ហាទាំងអស់នេះ អ្នកស្រី អ៊ុក​​ ចន្ថា​​ ដែលត្រូវជាសហស្ថាបនិក​ និង​​ ជានាយកប្រតិបត្តិក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co.,Ltd. ដែលជាក្រុមហ៊ុនបញ្ចាំស្របច្បាប់បានលើកឡើង​ថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនល្អ ហើយមនុស្សជាច្រើនខ្វះខាតលុយសម្រាប់ប្រើប្រាស់តាមតម្រូវការ និងខ្វះទុនបង្វិលរកស៊ីបន្ទាន់នោះ វិធីដ៏ល្អមួយក្នុងការទទួលបានសាច់ប្រាក់ប្រើប្រាស់ដោយសុវត្ថិភាព​​ រហ័ស​​ និង​ ស្របច្បាប់នោះ គឺពួកគាត់អាចទទួលបានសាច់ប្រាក់ពីក្រុមហ៊ុនបញ្ចាំស្របច្បាស់តាមរយៈការដាក់បញ្ចាំទ្រព្យ របស់ពួកគាត់នៅក្រុមហ៊ុនបញ្ចាំដែលមានអាជ្ញាប័ណ្ណ​អនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល។

អ្នកស្រីបានឲ្យដឹងទៀតថា ជាក់ស្ដែងក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមផ្លូវច្បាប់​ ក៏ដូចជាត្រូវបានអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណឲ្យដំណើរការជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម​​ ក៏ដូចជា​ ក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុដើម្បីជាផ្នែកមួយជួយដោះស្រាយបញ្ហាលុយកាក់​​ ជាពិសេសការជាប់គាំងសាច់ប្រាក់បង្វិលរបស់ប្រជាជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។​

ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនបញ្ចាំមួយស្របច្បាប់ដែលជួយដោះស្រាយបញ្ហាសាច់ប្រាក់ដោយបងប្អូនអាចមកទទួលសេវាបញ្ចាំតាមរយៈការបញ្ចាំទ្រព្យផ្សេងៗដូចជា ឡាន ម៉ូតូ កង់បី កាតគ្រីឡាន គ្រឿងអេឡិចត្រូនិច គ្រឿងអលង្កា និងអចលនទ្រព្យជាដើម។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏មានទទួលបញ្ចាំនាឡិកា​ប្រេនល្បីៗតម្លៃថ្លៃ​​ ក៏ដូចជារថយន្តទំនើប​​ រថយន្តស្ព័រ និងរថយន្តអគ្គីសនីគ្រប់ប្រភេទ​ ជាមួយនឹងអត្រាការប្រាក់ប្រចាំខែសមរម្យទៅតាមច្បាប់កំណត់ដោយមានការប្រាក់ចាប់ពី១.៥% ដល់៣.៥% ទៅតាមប្រភេទទ្រព្យដែលបងប្អូនដាក់បញ្ចាំ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនស្របច្បាប់ដែលបងប្អូនអាចទទួលបានការប្រឹក្សារហ័សដោយផ្ទាល់​ ឬ​ តាមទូរស័ព្ទ ឬ តាមរយៈតេឡេក្រាមរបស់ក្រុមហ៊ុនផ្ទាល់ ​ដោយក្រុមហ៊ុននឹងរក្សាការសម្ងាត់​ និងធានាផ្តល់ជូនទំនុកចិត្តខ្ពស់ពេលទទួលសេវាបញ្ចាំទ្រព្យរបស់បងប្អូន។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន 888 Up Fast Cash Co., Ltd. ឬ ទាក់ទងទៅកាន់លេខទូរសព្ទ ០១៧​៨៩៧៩៨៨/០៦៩៨៩៧៩៨៨ (Telegram)​​៕