អបអរសាទរខួប ១៣ ឆ្នាំរបស់រោងភាពយន្ត លេជេន ២០១១-២០២៤
- 2024-07-10 03:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរខួប ១៣ ឆ្នាំរបស់រោងភាពយន្ត លេជេន ២០១១-២០២៤
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ០៧ ខែ០៧ ឆ្នាំ២០២៤ នេះរោងភាពយន្ត លេជេន បានប្រារព្ធខួប ១៣ ឆ្នាំរបស់ខ្លួននៅឯ លេជេន សាខា អូឡាំព្យា ដែលជាទីតាំងដ៏ទំនើបធំទូលាយ និងមានស្ដង់ដារខ្ពស់បំផុត។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តយើង ចាប់ពីទីតាំងទី ១ ដល់ ១២ ទីតាំង ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងខ្លារបស់យើងក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។ ការប្រារព្ធខួបលើកទី ១៣ ឆ្នាំ របស់រោងភាពយន្ត លេជេន ដោយងាកទៅរកយុគមាស និងការរីកចម្រើននៃវិស័យភាពយន្តក្រោមពាក្យស្លោក "ការវិវត្តនៃរោងភាពយន្ត" ។
នាកម្មវិធីនេះដែររោងភាពយន្ត លេជេនក៏បានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនប្រមាណ ៣០០ នាក់ដើម្បីចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ។ លើសពីនេះទៀតជាកិត្ដិយសណាស់សម្រាប់រោងភាពយន្ត លេជេន ចំពោះព្រះវត្តមាន ព្រះអង្គម្ចាស់ Narithipong Norodom និង ព្រះនាង Ermine De-Rose Norodom, ស្ថាបនិក Shanty Town, ឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក ប៉ុក បូរ័ក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌, អ្នកស្រី ពាន់ ភួងបុប្ផា , អ្នកស្រី ឌី សាវ៉េត សិល្បការិនីតាំងពីទសវត្សរ៍ឆ្នាំ60 ព្រមទាំង ឯកឧត្តម អ្នកឧកញ្ញា លោកជំទាវ លោក លោកស្រី ដៃគូសហការ បណ្ដាផលិតកម្ម អ្នកចែកចាយរឿង KOLs និង ហ្វេនៗ ជាច្រើនផងដែរ។
លោក តែ សុង ស្ថាបនិករោងភាពយន្ត លេជេន បានមានប្រសាសន៍ក្នុងសារវីដេអូថា “ការដែលមានវត្តមានរោងភាពយន្ត លេជេនកាលពី ១៣ ឆ្នាំមុនព្រោះលោកមើលឃើញថាជំនាន់នោះមិនទាន់មានរោងកុនបែបទំនើបនឹងមានស្ដង់ដារនោះទេ និងមិនអាចឲ្យទស្សនិកជនអាចទស្សនារឿងថ្មីៗនោះឡើយ ដោយឃើញបែបនេះលោកក៏បានបង្កើតរោងកុននេះឡើងមកដើម្បីបំពេញរាល់ចំណុចទាំងនោះព្រមទាំងមានគោលដៅច្បាស់ក្នុងការបម្រើសេវាកម្មដែលល្អ និងមានស្ដង់ដារអន្តរជាតិជូនដល់អតិថិជនគ្រប់ៗរូប”។
ក្នុងកំឡុងពេលកម្មវិធីក៏បានបង្ហាញនូវវីដេអូឯកសារអំពីការវិវឌ្ឍន៍នៃរោងភាពយន្ដ ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវកិត្តិយស និងពិសារអាហារសម្រន់ ហើយកាន់តែពិសេសទៀតនោះគឺការសម្ដែងពីសិល្បករ សិល្បការិនី ការសម្ដែងល្ខោនខោល និង ការបង្ហាញអំពីតិចនិចថតនិងការសម្ដែងរបស់តួអង្គ ពី The Acting Art Academy និង Roof Dance Group ក៏ដូចជាការចាប់រង្វាន់ដែលរង្វាន់ធំនោះគឺ iPhone15 Pro Max ពីក្រុមហ៊ុន Smart Axiata, ម៉ាស៊ីនបន្យុទ្ធខ្យល់ (LG PuriCare Aero Furniture ) ម៉ាក LG ពីក្រុមហ៊ុន GGEAR GROUP, កាបូប ពីហាង MICHAEL KORS, គ្រឿងអលង្ការ ពីហាង PANDORA, នាទ្បិកាឆ្លាតវៃ KIESLECT WATCHES & KOSPET WATCHES ពីហាង Tech-Zone, លើសពីនេះទៅទៀតនោះគឺ Diamond Member card ដែលជាសមាជិកថ្មីរបស់រោងភាពយន្ត លេជេន។
ស្របពេលជាមួយគ្នានេះដែលរោងភាពយន្ត លេជេន បានសម្ពោធសមាជិកថ្មីរបស់ខ្លួននោះគឺ Diamond Member Card ដែលជាកាតសមាជិកប្រភេទថ្មីលំដាប់ខ្ពស់ជាគេបង្អស់ដ៏ប្រណិតភាពព្រមទាំងអត្ថប្រយោជន៍ជាច្រើនមិនធ្លាប់មាន។ សម្រាប់ការជាវកាតលើកដំបូងមានតម្លៃ ១០០ ដុល្លា អតិថិជនអាចទស្សនារឿងបានគ្រប់ប្រទភេទ គ្រប់ទម្រង់ គ្រប់ម៉ោងទាំងអស់នៃរោងភាពយន្ត រើសពីនេះថែមទៀតអតិថិជននឹងទទួលបានប្រាក់បន្ថែម ៥% រាល់ពេលបញ្ចូលប្រាក់, ទទួលបានការបញ្ចុះតម្លៃ ១០% ជារៀងរាល់ថ្ងៃលើសំបុត្រកុន អាហារ និងភេសជ្ជៈ, ទទួលកាដូរពិសេសក្នុងថ្ងៃខួបកំណើត, និងអាចអង្គុយលេងក្នុងសាលរង់ចាំនៃ Gold Class និង Diamond Class ព្រមជាមួយ ភេសជ្ជៈទទួលស្វាគមន៍ (Welcome Drink)។
រោងភាពយន្ត លេជេន បានប្រកាសអ្នកមានស្នាដៃខាងរចនាឈ្នះជ័យលេខភីលេខ១ ក្នុងការប្រកួតរចនាប្រអប់ពោតផ្ទុះនោះគឺ លោក “នី រ៉ាហ្សេល” នឹងទទួលបានទឹកប្រាក់សរុប ១២០០ ដុល្លា ព្រមទាំងការរចនារបស់គាត់នឹងបានបង្ហាញលើកប្រអប់ពោតផ្ទុះរបស់រោងភាពយន្ត លេជេន គ្រប់សាខា។ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ រោងភាពយន្ដ លេជេន បានឈានមុខគេក្នុងការនាំយករឿងដ៏គួរឱ្យចាប់អារម្មណ៍ និងបច្ចេកវិជ្ជាទំនើបៗមកជូនទស្សនិកជនគ្រប់ៗគ្នា។ ព្រមជាមួយគ្នានេះដែលវាមិនអាចទៅរួចនោះទេ ប្រសិនបើមិនមានការគាំទ្រពីអ្នកគាំទ្រ អតិថិន ហ្វេនៗ ដៃគូ និងក្រុមការងារដែលបានខិតខំប្រឹងប្រែង។
ជាចុងក្រោយរោងភាពយន្ត លេជេន ពិតជាអរគុណទៅកាន់អ្នកគាំទ្រ ដៃគូរសហការ និង ក្រុមការងារទាំងអស់ដែលតែតែងជួយគាំទ្រនិងជ្រុំជ្រែងតាំងពីថ្ងៃចាប់ផ្ដើមរហូតមកដល់សព្វថ្ងៃនេះ។ រោងភាពយន្ត លេជេន បានប្តេជ្ញានឹងបន្ដផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់ពិភពលោកជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរទៅកាន់អ្នកទាំងអស់គ្នា។
រោងភាពយន្ត លេជេន គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ ១ លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃនេះ។ ពិសេសជាមួយភាពល្បីល្បាញទៅលើពោតផ្ទុះដែលឆ្ងាញ់បំផុតនៅក្នុងទីក្រុង។ រោងភាពយន្ត លេជេន មានទីតាំងចំនួន១២ ក្នុងនោះរួមមានទាំងរោងភាពយន្ត Legend Premium ចំនួន១ និងរោងភាពយន្ត Legend Cinema ចំនួន ១១ទីតាំង។
ចំពោះរោងកុន Legend Premium វិញគឺទទួលបានភាពល្បីល្បាញដោយសារការផ្តល់ជូនបទពិសោធន៍ទស្សនាភាពយន្ដដ៏ប្រណិត ហើយបានបើកទីតាំងដំបូងនៅផ្សារទំនើប អ៊ិចឆេង ស្វ៊ែរ ក្នុងឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលម្អិតអំពីរោងភាពយន្ត លេជេន