គិតឲ្យដល់បានភ្ញាក់ថា ពួកម៉ាកស្និទ្ធៗរបស់ V សុទ្ធតែត្រកូល "Park"

  • 2024-07-25 08:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ V (BTS) បាន​ Update Story លើ Instagram ជាមួយនឹងភ្ញៀវសំខាន់ម្នាក់គឺតារាចម្រៀង Park Hyo Shin។ ឃើញភ្លាម ARMY ស្រាប់តែនឹកឃើញភ្លែតថា​ មិត្តល្អរបស់ V ភាគ​ច្រើន​សុទ្ធតែ​មាន​ត្រកូល "Park”។ វា​ពិតជា​រឿង​ចៃដន្យ និងគួរឲ្យចាប់អារម្មណ៍ ស្របពេលកំពូលតារាមហារួសរាយ​ប្រចាំវិស័យ K-Pop រូបនេះ ដើររាប់ញាតិគ្រប់ទិសទី ហើយត្រកូលតែមួយទៀត។

ទស្សនាដូចខាងក្រោម នូវបណ្ដាមិត្តល្អត្រកូល «Park» ដែលឆក់បេះដូង V ឲ្យរាប់អានជាមិត្តល្អ៖

១. តារាចម្រៀង Park Hyo Shin - មិត្តទើបណែនាំថ្មីៗ

២. អ្នកធ្វើបទភ្លេង NI​ve (Park Ji Soo) – មិត្តល្អ​ក្រោយធ្វើបទ "Blue & Grey” រួមគ្នា

៣. តារាចម្រៀង PSY (Park Jae Sang) - ដំបូង V ជា Fan តែកើតជាមនុស្សចិត្តទូលាយដូចគ្នា ពួកគេក៏ក្លាយជាមិត្តល្អ

៤. តារាសម្ដែង Park Seo Joon – ជាបងប្អូនល្អ ក្រោយសម្ដែងរឿង "Hwarang” រួមគ្នាចប់

៥. តារាសម្ដែង Park Hyung Sik - ជាបងប្អូនល្អ ក្រោយសម្ដែងរឿង "Hwarang” រួមគ្នាចប់

៦. តារាសម្ដែង Park Bo Geum – ជួបគ្នាដំបូងក្នុងកម្មវិធី Music Bank ហើយក៏ស្រាប់តែរាប់គ្នាជាមិត្ត

៧. តារាចម្រៀង/សម្ដែង Park Ji Hoon - ផ្ដើមពី Fan របស់ V ហើយពេល V ដើរមកនិយាយជាមួយ អ្នកទាំង ២ក៏ក្លាយជាដៃគូសន្ទនាដ៏ល្អ

BONUS: PARK JIMIN

ក្រៅពីមានឈ្មោះជាមិត្ត ជាក្រុមតែមួយ ពួកគេក៏ជាបងប្អូនល្អនឹង​គ្នាដែរ។ មិនថា​មាន​រឿងអ្វីកើតឡើង មិត្តភាពរបស់ #VMIN នឹង​មាន​ចំពោះគ្នាជា​ដរាប៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី