ស្ងាត់ចេញមុខដោយសារអាស្រូវជក់បារី ប៉ុន្តែក៏ជាពេល Jennie សំងំត្រៀមចេញអាល់ប៊ុមថ្មីដែរ

  • 2024-07-31 06:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាមិនមានព័ត៌មានច្រើនទាក់ទងនឹងព័ត៌មានលម្អិត អំពីអាល់ប៊ុមថ្មីក៏ដោយ ប៉ុន្តែអ្នកគាំទ្រពិតជាបានជ្រាបថា Jennie នឹងសហការជាមួយក្រុមអន្តរជាតិដ៏ធំមួយ។ ពេញមួយឆ្នាំ Jennie មានកាលវិភាគដ៏សែនមមាញឹក នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ជាកន្លែងដែលនាងត្រូវបានគេឃើញជាញឹកញាប់ នៅស្ទូឌីយោថតចម្រៀង និងមានទំនាក់ទំនងល្អជាមួយក្រុមការងាររបស់ The Weeknd។ ប្រការនេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល Jennie វិល​ឡើងឆាក​តន្ត្រី​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​ តារាចម្រៀង។

ថ្មីៗ​នេះ មាន​ព័ត៌មាន​មួយ​បាន​ចេញ​មក​បញ្ជាក់​ថា ការ​វិល​វិញ​របស់ Jennie នឹង​កើត​មានក្នុង​ពេល​ឆាប់ៗ​នេះ។ ជាមួយគ្នានោះ អ្នកគាំទ្រក៏បាន​សន្និដ្ឋានដឹងថា Jennie បានបញ្ចប់ការ ​ថតចម្រៀងសម្រាប់អាល់ប៊ុមថ្មីរបស់នាងរួចហើយ ហើយត្រៀមបង្ហាញមុខក្នុងពេលឆាប់ៗនេះ។

ទោះបីជាមានការជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសផ្សេងៗដែលប៉ះពាល់ដល់មុខមាត់របស់នាងក៏ដោយ Jennie នៅតែជាតារាដែលពេញនិយមបំផុតនៅក្នុងវិស័យ K-Pop។ ក្នុងរយៈពេលពីរឆ្នាំមកនេះ Jennie ត្រូវជាប់គាំងនៅក្នុងពាក្យចចាមអារ៉ាមទាក់ទងស្នេហា ការរិះគន់ចំពោះការសហការគ្នាផ្សេងៗ និងការរិះគន់ពីការសម្តែងរបស់នាងក្នុងកម្មវិធី "The Idol"

បញ្ហាធ្ងន់ធ្ងរបំផុតគឺរឿងអាស្រូវ ចេញពីការជក់បារីអេឡិចត្រូនិកកាលពីពេលថ្មីៗ ដែលនាំទៅដល់ការធ្វើពហិការដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

Jennie ត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំពូកថ្មីក្នុងអាជីពតន្ត្រីរបស់នាង។ នេះក៏ជាការងារតន្ត្រីដំបូងដែល Jennie គ្រប់គ្រងគ្រប់ឆាកដោយខ្លួនឯង បន្ទាប់ពីចាកចេញពី YG ហើយវាត្រូវបានគេមើលឃើញថាជាការសាកល្បងសមត្ថភាពរបស់នាងក្នុងនាមជាតារាល្បីលំដាប់ពិភពលោក៕

ប្រភព៖ kpopstarz   អត្ថបទ៖ ធារី

អត្ថបទថ្មី