កូនស្រីពៅរបស់​លោក ថាក់ស៊ីន វ័យ៣៧ឆ្នាំ ត្រូវបាន​ជ្រើសរើស​ជានាយករដ្ឋមន្រ្តីថៃ

  • 2024-08-16 07:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី Paetongtarn Shinawatra វ័យ ៣៧ឆ្នាំ​ដែលជាកូនស្រី​របស់​លោក ថាក់ស៊ីន ត្រូវបានសភាបោះ​ឆ្នោតផ្តល់សេចក្តីទុកចិត្ត​ជ្រើសរើស​ធ្វើជានាយករដ្ឋមន្រ្តីថ្មី​ទី៣១ របស់​ប្រទេសថៃ។

ការបោះឆ្នោត​នេះ​ធ្វើឡើង​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២៤ ដោយទទួលបាន​ការ​គាំទ្រ ៣១៩សំឡេង ខណៈ​ការបោះឆ្នោតគាំទ្រ​ត្រូវការតែ ២៤៨សំឡេងតែប៉ុណ្ណោះ។

គួរដឹងថា លោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណបក្សភឿថៃ ត្រូវបានជ្រើសរើស​ជាបេក្ខភាពនាយករដ្ឋមន្រ្តីតែម្នាក់គត់​ក្នុងការបោះឆ្នោតនៅសភានេះ។ ការជាប់ឆ្នោតនេះ បានធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងជាងគេបង្អស់​ក្នុងប្រវត្តិសាស្រ្តថៃ បន្ទាប់ពីលោកស្រេតថា ថាវីស៊ីន ត្រូវបានតុលាការ​ចេញ​សាលក្រម​ដកតំណែង​កាលពីថ្ងៃទី១៤ ខែសីហា។

សូមជម្រាបដែរថា លោកស្រី Paetongtarn គឺ​ជាសមាជិកទី៣ មកពីត្រកូល Shinawatra ដែល​កាន់តំណែង​នាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីលោក Thaksin និងលោកស្រី Yingluck។ យ៉ាងណាមិញ គេ​មិនទាន់ដឹងទេថា តើ​វាសនារបស់លោកស្រី Paetongtarn នឹងត្រូវយោធាធ្វើរដ្ឋប្រហារ​ទម្លាក់ ដូចជំនាន់លោក Thaksin និងលោកស្រី Yingluck ឬទេ?៕

អត្ថបទ៖ សំភី

អត្ថបទថ្មី