Toyota Camry 2025 លក់នៅអាមេរិកតម្លៃជិត ៣ម៉ឺនអីប៉ុណ្ណឹង! តែលក់នៅប្រទេសអាស៊ានមួយនេះ ថ្លៃជាងហ្នឹង ៦ដងឯណោះ
- 2024-09-03 04:00:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Camry 2025 លក់នៅអាមេរិកតម្លៃជិត ៣ម៉ឺនអីប៉ុណ្ណឹង! តែលក់នៅប្រទេសអាស៊ានមួយនេះ ថ្លៃជាងហ្នឹង ៦ដងឯណោះ
ចន្លោះមិនឃើញ
រថយន្ត Toyota Camry 2025 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅក្នុងប្រទេសសិង្ហបុរីហើយ ដែលជាប្រទេសមុនគេក្នុងតំបន់អាស៊ាន បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញចេញកាលពីខែវិច្ឆិកា ឆ្នាំមុន។
តម្លៃរថយន្ត Toyota Camry 2025 ដែលលក់ក្នុងប្រទេសនេះ គឺថ្លៃខ្លាំងណាស់រហូតដល់ជាង ១៨ម៉ឺន៨ពាន់ដុល្លារឯណោះក្នុង១គ្រឿង ខណៈការលក់នៅទីផ្សារអាមេរិក មានតម្លៃទាបបំផុតត្រឹមតែ ២ម៉ឺន ៨ពាន់ដុល្លារតែប៉ុណ្ណោះ។
រថយន្ត Camry ស៊េរីថ្មីជំនាន់ទី៩នេះ មកតែជាមួយ option ១ប៉ុណ្ណោះ គឺ HEV Elegance ប្រើម៉ាស៊ីន Hybrid A25A-FXS ចំណុះ ២,៥លីត្រ បំពាក់ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំងសរុប ២២៧សេះ (ប៉ុង១) ដំណើរការជាមួយប្រអប់លេខ E-CVT និងមានកម្រិតស៊ីសាំងជាមធ្យម ៥,១លីត្រ/១០០គីឡូម៉ែត្រ
សម្រាប់ Version ដែលចេញលក់នៅសិង្ហបុរីនេះ វាមកជាមួយការបំពាក់បរិក្ខារស្តង់ដារពេញលេញ ដូចជា ចង្កៀង LED មួយជុំរថយន្ត, ដំបូល panoramic sunroof, យ៉ាន់កង់ alloy ១៨អ៊ីញ, កុងទ័រ ១២,៣អ៊ីញ, អេក្រង់ថាច់ស្រ្គីន ១២,៣អ៊ីញ, អេក្រង់ Head-up Display, កញ្ចក់មើលក្រោយជាប្រភេទឌីជីថល, កាមេរ៉ា ៣៦០, សាកថ្មឥតខ្សែ និង speaker JBL ៩គ្រាប់ជាដើម៕