Foden, Palmer និង Watkins មិនបានជួយជម្រើសជាតិអង់គ្លេសទេនៅ Nations League ទេ
- 2024-09-04 01:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foden, Palmer និង Watkins មិនបានជួយជម្រើសជាតិអង់គ្លេសទេនៅ Nations League ទេ
ចន្លោះមិនឃើញ
កីឡាករឆ្នើមៗ Phil Foden, Cole Palmer និង Ollie Watkins have មិនបានជួយជម្រើសជាតិអង់គ្លេសក្នុងពានរង្វាន់ UEFA Nations League ថ្ងៃទី៧ និងថ្ងៃទី១០ ខែកញ្ញា នេះទេ។
ក្រុមជម្រើសជាតិអង់គ្លេស នឹងប៉ះក្រុមជម្រើសជាតិ សាធារណរដ្ឋអៀរឡង់ នៅទឹកដី Dublin របស់ សាធារណរដ្ឋអៀរឡង់ និងបន្តប៉ះក្រុមជម្រើសជាតិ ហ្វាំងឡង់ នៅថ្ងៃទី១០ ខែកញ្ញា នៅទឹកដីអង់គ្លេស Wembley Stadium ។ ក្នុងការប៉ះក្រុមទាំងពីរនេះក្រុមជម្រើសជាតិអង់គ្លេស នឹងគ្មានវត្តមានរបស់កីឡាករទាំងបីនាក់ខាងលើទេ។
ខ្សែប្រយុទ្ធរបស់មេឃខៀវ Manchester City កីឡាករ Foden ដែលទើបតែឈ្នះពាន PFA Player Of The Year ក៏ស្ថិតក្នុងការចង់បានរបស់លោក Lee Carsley ដែរ ប៉ុន្តែគេមិនបានមកជួយជម្រើសជាតិព្រោះតែមានជំងឺ។ ខណៈដែល Palmer ខ្សែប្រយុទ្ធរបស់ Chelsea និង Watkins របស់ Aston Villa ក៏ត្រូវបានអ្នកចាត់ការខាងលើកោះហៅដែរ ប៉ុន្តែដោយសារមានភារកិច្ចនៅក្លឹបមិនអាចមកជួយជម្រើសជាតិបាន។
នេះជាការប្រកួតទី១ក្រោមការដឹកនារបស់គ្រូបង្វឹកថ្មី បន្ទាប់ពីចាញ់អេស្ប៉ាញកាលពីថ្ងៃទី១៤ ខែកក្កដា នៅវគ្គផ្ដាច់ព្រ័ត្រ EURO 2024 ។ ក្រោយការចាញ់នោះលោក Gareth Southgate ក៏បានធ្វើការចាកចេញពីតំណែង ហើយលោក Carsley ដែលជាអតីតគ្រូបង្វឹក U21 អង់គ្លេសក៏មានឱកាសមួយនេះហើយចូលកាន់តំណែងនេះបណ្ដោះអាសន្នកាលពីថ្ងៃទី៩ ខែសីហា ។
ក្នុងការកោះហៅបឋមគេឃើញមានខ្សែបម្រើស្លាប Angel Gomes ពីក្រុម Lille , ខ្សែការពារ Tino Livramentoរបស់ Newcastle, ខ្សែបម្រើ Morgan Gibbs-White ពី Nottingham Forest និងខ្សែប្រយុទ្ធ Noni Madueke របស់ Chelsea ជាដើម។ កីឡាករប៉ុន្មាននាក់នេះសុទ្ធតែធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Carsley កាលនៅឈុត U21 អង់គ្លេស។
Jak Grealish របស់ Manchester City ដែលមិនបានជាប់ឈ្មោះកាល EURO 2024 នោះក៏ត្រូវបានកោះហៅត្រឡប់មកវិញ ហើយក្នុងនោះខ្សែការពារ Harry Maguire ក៏ត្រូវបានកោះហៅដូចគ្នា៕