Gumball 3000 បាន​បញ្ចប់​នៅ​ទឹក​ដី​កម្ពុជា​

  • 2024-09-17 13:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gumball 3000 បាន​បិទ​បញ្ចប់​នៅ​ទឹក​ដី​កម្ពុជា​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​បាន​ធ្វើ​ការ​ឆ្លង​កាត់​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០២៤ និង​មក​ដល់​ទឹកដី​សៀមរាប​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០២៤ និង​ចាកចេញ​ពី​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ថ្ងៃ​នេះ​។

ព្រឹត្តិការណ៍​នេះ​នាំ​មក​នូវ​ការ​ជិះ​ឡាន​ស្ព័រ​ទំនើប​ៗដង្ហែ​ពី​ប្រទេស​វៀតណាម​ មក​ដល់​ប្រទេស​កម្ពុជា​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ​ ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​សិង្ហបុរី​ ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នឹង​មាន​តារា​ល្បី​ៗលំដាប់​ពិភពលោក​ជា​ច្រើន​បាន​ចូល​រួម​ដូច​ជា​ IshowSpeed, Patrice Evra, JB ជា​ដើម។ ជា​ពិសេស​នោះ​គឺ​ IshowSpeed បាន​ទទួល​ ៣០លាន​ Subscriber នឹង​ធ្វើ​ការ​អបអរ​ដោយ​ផ្ទាល់​នៅ​ Pub Street តែ​ម្ដង​កាល​ពី​ម្សិលមិញ​នេះ​។

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ​ កម្ពុជា​ក៏​ទទួល​បាន​កំណត់ត្រា​ Guinness មួយ​ស្ដី​ពី​ការ​តាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើន​បំផុត​ផង​ដែរ​នៅ​ទឹកដី​អង្គរ​៕

ប្រភពរូបភាព៖ Gumball 3000

អត្ថបទ៖ សេរី មង្គល