IU បង្កើតប្រវត្តិសាស្ត្រអស្ចារ្យជាតារាចម្រៀងស្រីដំបូង ធ្វើការប្រគំតន្ត្រីនៅកីឡដ្ឋានធំបំផុតនៅកូរ៉េ
- 2024-09-23 02:53:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
IU បង្កើតប្រវត្តិសាស្ត្រអស្ចារ្យជាតារាចម្រៀងស្រីដំបូង ធ្វើការប្រគំតន្ត្រីនៅកីឡដ្ឋានធំបំផុតនៅកូរ៉េ
ចន្លោះមិនឃើញ
កាលពីចុងសប្តាហ៍ កន្លងទៅថ្មីៗនេះ IU បានបញ្ចប់ការប្រគុំតន្ត្រីដ៏ធំរបស់ខ្លួនគឺ IU HEREH WORLD TOUR ឆ្នាំ ២០២៤ នៅកីឡដ្ឋាន Seoul World Cup ដែលត្រូវបានគេស្គាល់ថាជា "Sangam (Stadium)" ហើយក៏ជាទីតាំងដ៏ធំមួួយដែរ។
ការប្រគុំតន្ត្រីនេះបានធ្វើឡើងនៅពហុកីឡដ្ឋានដែលមានកៅអីអង្គុយចំនួន ៦៦ ៧០៤ រួមទាំងកៅអី VIP ចំនួន ៨១៦ កៅអីសារព័ត៌មានចំនួន ៧៥៤ និងបន្ទប់ឯកជនចំនួន ៧៥។ ក្នុងនាមជាកីឡដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ និងជាកន្លែងប្រកួតបាល់ទាត់ដ៏ធំបំផុតមួយក្នុងចំនោមទីលានបាល់ទាត់ធំជាងគេទាំង ៥ នៅអាស៊ី ទីតាំងនេះបានរៀបចំការប្រគុំតន្ត្រី K-pop ល្បីៗជាច្រើនដូចជា Seo Taiji and Boys, Big Bang និង Seventeen។
ឥឡូវនេះ IU ក៏បានក្លាយជាអ្នកចម្រៀងស្រីដំបូងគេ និងជាតារាទោលទី ៣ ជ្រើសទីតាំងដ៏ធំនេះបង្កើតព្រឹត្តិការណ៍ប្រគំុតន្ត្រី បន្ទាប់ពី G-Dragon និង Lim Young Woong។
អំឡុងពេលនៃការប្រគុំតន្ត្រី IU ក៏បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការចេញផ្សាយបទចម្រៀងថ្មីរបស់នាង "Bye Summer" ជាលើកដំបូង ពោលគឺអ្នកដែលបានចូលរួមបានឃើញ និងស្ដាប់មុនគេបង្អស់។ ព្រឹត្តិការណ៍នេះក៏បានទាក់ទាញទស្សនិកជនដែលជាតារាល្បីៗឲ្យចូលរួមជាច្រើនរួមមាន សង្សារបណ្ដូលចិត្ត Lee Jong Suk, J-Hope និង V (BTS), G-Dragon, សមាជិក LE SSERAFIM, STAYC, RIIZE, ATEEZ និងតារាជាច្រើនទៀត៕