តិចទៀត! Kia Morning ក៏នឹងមានជាប្រភេទរថយន្តអគ្គិសនីដែរ
- 2024-09-23 04:18:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចទៀត! Kia Morning ក៏នឹងមានជាប្រភេទរថយន្តអគ្គិសនីដែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kia នឹងបញ្ចេញរថយន្តអគ្គិសនីជាច្រើនម៉ូឌែលទៀតនាពេលខាងមុខ ក្នុងនោះក៏នឹងមានរថយន្តធូរថ្លៃជាងគេ Kia Morning ឬ Kia Picanto ផងដែរ។
រថយន្តនេះ អាចនឹងដាក់ឈ្មោះថា EV1 ដើម្បីឱ្យត្រូវហ្នឹងត្រកូលរបស់ Kia EV ដែលមានដូចជា EV3, EV6 ឬ EV9 ជាដើម។ Kia EV1 ត្រូវបានរំពឹងថា នឹងបញ្ចេញលើទីផ្សារសកលក្នុងឆ្នាំ២០២៧ ក្រោយការចេញ Kia EV2 នៅក្នុងឆ្នាំ២០២៦។
ក្រុមហ៊ុន Kia ត្រូវបានគេដឹងថា គ្រប់ម៉ូឌែលរថយន្តអគ្គិសនីទាំងអស់របស់ខ្លួន នឹងត្រូវអភិវឌ្ឍលើប្រព័ន្ធសាក់ស៊ី E-GMP ដែលបានបំពាក់នៅលើ EV6 និង EV9។ ការបំពាក់គ្រោងឆ្អឹងនេះ នឹងជួយឱ្យរថយន្តកាន់តែមានសន្ទុះខ្លាំង តាមរយៈការប្រើប្រាស់ម៉ូទ័រអគ្គិសនី២ និងសាកភ្លើងបានលឿន៕