សុបិនអាក្រក់តាមលងអ្នកប្រើ Apple Mouse អស់ ៩ឆ្នាំ

  • 2024-10-25 08:24:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះជា iMac ជំនាន់ថ្មីបានប្រកាសចេញ ត្រូវបានភ្ជាប់មកជាមួយនឹង Magic Keyboard ជំនាន់ថ្មី មានប៊ូតុងស្គេនម្រាមដៃដ៏ដោយ ប៉ុន្ដែវានៅតែបន្តមកជាមួយនូវ Magic Mouse 2 ចាស់ឆ្នាំ ដែល Apple ដាក់រន្ធសាកថ្មនៅកន្លែងដ៏ទើសបំផុត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

Magic Mouse 2 មានអាយុ ៩ឆ្នាំ មកហើយ ខណៈ Apple ធ្វើការប្រកាសចេញតាំងពី ឆ្នាំ២០១៥ មកម៉្លេះ ប៉ុន្ដែអ្វីដែល Apple ធ្វើហាក់មិនសមទំនងនោះ គឺដាក់រន្ធសាកថ្មនៅក្រោមឧបករណ៍មួយនេះ។ វាអាចថាជារឿងទើសភ្នែកមួយ ខណៈអ្នកប្រើកំពុងរវល់ត្រូវការប្រើវា ដោយទើសខ្សែបញ្ចូលថ្មបាត់ទៅហើយ។ មកដល់ថ្ងៃនេះ Apple នៅតែមិនទាន់ប្ដូររចនាបទ ឬទីតាំងសាកថ្មរបស់ Magic Mouse នៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានធ្លាប់បានបញ្ជាក់ថា ការផ្លាស់ប្តូរតែមួយគត់ទៅលើ Magic Mouse 2 គឺបន្ថែមពណ៌ជាច្រើនផ្សេងទៀតប៉ុណ្ណោះ ហើយលក្ខណៈពិសេសរបស់វាគឺនឹងនៅរក្សាឱ្យនៅដដែល។

គួរបញ្ជាក់ផងដែរថា Magic Mouse 2 អាចសាកថ្មបានក្នុងល្បឿនលឿន ដោយសាកថ្មរយៈពេលត្រឹម២នាទីតែប៉ុណ្ណោះ គឺអាចប្រើបានដល់ទៅ ៩ម៉ោង៕

ដោយ៖ កុសល

អត្ថបទថ្មី