វត្ថុអនុស្សាវរីយ៍ ៥​ របស់ខ្មែរ ផលិតក្នុងស្រុក ពេញនិយមខ្លាំង សម្រាប់ភ្ញៀវទេសចរអន្តរជាតិ

  • 2024-12-13 04:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជាប្រទេសមួយមានអរិយធម៌ និង វប្បធម៌ដ៏ចំណាស់យូរលង់ នៅក្នុងតំបន់ និងនៅលើពិភពលោក។ មានប្រាង្គប្រាសាទបុរាណ ជាសម្បត្តិបេតិកភណ្ឌពិភពលោក មានអគារដែលបន្សល់ពីសម័យអាណានិគមនិយមបារាំង និង ជាទីស្ថានបណ្តុំទៅដោយការច្នៃប្រឌិតនៃសិល្បៈ ក្បូរក្បាច់រចនានៃសំណង់ ស្ថាបត្យកម្មសម្បូរបែប ជាកត្តាជម្រុញនូវផលវិជ្ជមានដល់ វិស័យទេសចរណ៍ជាតិ។

នៅក្នុងលំហរនៃគំនិតច្នៃប្រឌិត ឥតឈប់ឈរ របស់សិល្បៈករ វិចិត្រករ បង្កើតឱ្យមាននូវផលិតផលជាច្រើន រាប់ចាប់តាំងពី ផលិតផលកែច្នៃថ្មី ផលិតផលធ្វើដោយដៃ និង ផលិតផលមួយទៀតដែលគេឱ្យឈ្មោះថា Proudly Made in Cambodia។ របស់ទាំងនោះមានដូចជា វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ គ្រឿងផ្សំអាហារ និង របស់ជាច្រើនទៀត ដែលត្រូវបានទេសចរបរទេសចាត់ទុកថា ជារបស់មានតម្លៃ មានអត្ថន័យ ឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិតរបស់ជនជាតិខ្មែរយើង។

ខាងក្រោមនេះជាវត្ថុអនុស្សាវរីយ៍ ផលិតនៅក្នុងស្រុក ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍បរទេស ៖

១. Espadrilles from Amboh

ស្បែកជើងនេះ ផលិតឡើងដោយវត្ថុធាតុដើម អាចកែច្នៃឡើងវិញបាន មិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសនោះ គឺការលាយបញ្ចូលនូវ ក្រម៉ាខ្មែរ។ មិនត្រឹមតែមានស្រស់ស្អាត និង ទាក់ទាញប៉ុណ្ណោះទេ ស្បែកនេះ ក៏មានភាពទន់ ស្រួលពាក់ ធ្វើឱ្យវាស្ថិតក្នុងបញ្ជីវត្ថុអនុស្សាវរីយ៍ ដែលពេញនិយមចំពោះទេសចរបរទេស ដែលមកលេងកម្ពុជា។

Where to buy : Amboh boutique in Phnom Penh

តម្លៃ : ចាប់ពី ២៥ ដុល្លារឡើងទៅ

២. Sunset Phnom Penh Print by NOWHERE Art Studio

Ajin ជាសិល្បករកើតនៅ ប្រទេសម៉ាឡេស៊ី។ ទឹកដៃនៃការថតរូបព្រះបរមរាជវាំង នៅពេលថ្ងៃរៀបលិច ដ៏ស្រស់ស្អាត ត្រូវបានគេដាក់លក់ជាទម្រង់ Digital prints នៅស្ទូឌីយ៉ូ NOWHERE Art Studio ក្នុងទីក្រុងភ្នំពេញ។

Where to buy : NOWHERE Art Studio, Phnom Penh

តម្លៃ : ចាប់ពី ១០ ដុល្លារឡើងទៅ

៣. Mekong Dry Gin by Seekers Spirits

Gin ប្រភេទ Premium មួយនេះ ត្រូវបានផ្សំឡើងពីវត្ថុធាតុដើមរបស់ខ្មែរ បង្កើតបាននូវរសជាតិ “មេគង្គ” គ្រប់ដំណក់។

Where to buy : Seekers Spirit House in Phnom Penh

តម្លៃ : ចាប់ពី ៣២ ដុល្លារឡើងទៅ

៤. Mondulkiri Dark Chocolate from WAT

WAT Chocolate ជាផលិតផលសូកូឡា របស់ខ្មែរដំបូងគេ ផលិតឡើងតាមរបៀប first bean-to-bar ដោយប្រើ កាកាវសុទ្ធ ៧០ភាគរយ យកពីខេត្តមណ្ឌលគិរី។ សូកូឡាផលិតក្នុងស្រុកនេះ មានក្លិនបែប ម្រេចកំពត និង ម្ទេសក្រហម។

Where to buy : ANM Khmer Market in Siem Reap និងហាងមួយចំនួនក្នុងទីក្រុងភ្នំពេញ

តម្លៃ : ចាប់ពី ៤ ដុល្លារឡើងទៅ

៥. Battambang Blaze Hot Sauce

ទឹកម្ទេសនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើម ដាំដោយកសិករនៅក្នុងស្រុក ដូចជា ម្ទេស, ខ្ទឹមបារាំង និង ខ្ទឹមសរ បង្កើតបានជារសជាតិមួយ ត្រូវគ្នា នៅពេលទទួលទានជាមួយអាហារខ្មែរ Khmer cuisine។

Where to buy : Trunkh និងហាងទំនិញមួយចំនួននៅភ្នំពេញ

តម្លៃ : ចាប់ពី ៥ ដុល្លារឡើងទៅ

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី