Enzo Maresca មិនដែលសង្ស័យចំពោះសមត្ថភាពរបស់ Cole ទេ
- 2025-02-25 01:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Enzo Maresca មិនដែលសង្ស័យចំពោះសមត្ថភាពរបស់ Cole ទេ
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea លោក Enzo Maresca មិនដែលមានចិត្តសង្ស័យ ឬមិនទុកចិត្តពីសមត្ថភាពរបស់ Cole នោះទេ ដ្បិតអីគេជាកីឡាករម្នាក់ដែលអាចជួយក្រុមបានច្រើនណាស់ក្នុងរដូវកាលនេះ។
អ្នកចាត់ការខាងលើបានធ្វើការស្ងើចសរសើរចំពោះសមត្ថភាពកូនក្រុមរបស់ខ្លួន ក្រោយពេលមានការចាក់សួរពីអ្នកកាសែតពីចំណាប់អារម្មណ៍ចំពោះសមត្ថភាពរបស់ Cole Palmer។ ក្រោយការសាកសួរលោកបានឆ្លើយតបបែបនេះថា លោកមិនដែលមានចិត្តសង្ស័យ ឬមានក្ដីបារម្ភពី Cole ឡើយ ក្នុងរដូវកាលនេះគេបានជួយក្រុមច្រើនណាស់ ដ្បិតថាវាស្ថិតក្នុងស្ថានភាពរាងលំបាកបន្តិចមែន សម្រាប់ Cole ព្រោះអីដូចដែលបានឃើញស្រាប់ ស្ទើរតែគ្រប់កន្លែងនៅលើទីលាន Cole បានជួយគ្រប់យ៉ាង។
លោកបន្ថែមថា គ្រាប់យ៉ាងគឺពឹងផ្អែកនៅលើ Cole ច្រើនក្នុងក្រុម ដូច្នេះសម្រាប់លោក មិនដែលមានចិត្តបារម្ភណាមួយចំពោះការលេងរបស់ Cole ឡើយ។ សូមបញ្ជាក់ថា រដូវកាលនេះ Chelsea កំពុងតែប្រជែងយក Top 4 ដើម្បីបានលេង UEFA Champions League ប៉ុន្តែហាក់ស្ថិតក្នុងស្ថានភាពមួយលំបាកព្រោះពេលនេះមាន៤៣ពិន្ទុស្ថិតនៅលេខ៧ និងមានក្រុមច្រើនកំពុងប្រជែងគ្នា និងមានពិន្ទុមិនសូវឃ្លាតគ្នានោះទេ។
រដូវកាលនេះ Cole Palmer មានវ័យ២២ ឆ្នាំហើយ និងបានក្លាយជាកីឡាករសំខាន់ក្នុងក្រុម តោខៀវ Chelsea ដោយចូលលេងបាន២៦ប្រកួតនៅ English Premier League ក្នុងចំណោម២៦ប្រកួតតែម្ដង ដោយក្នុងនោះរកបាន១៤គ្រាប់ផងដេរ៕