មាន​រឿង​ទៀត​ហើយ​! Jose Mourinho ​​ត្រូវ​បាន​គេ​រាយការណ៍​ថា បំពាន​ច្បាប់​រើសអើង​ពូជសាសន៍

  • 2025-02-25 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​០-០ រវាង Galatasaray និង Fenerbahçe ដែល​បាន​បញ្ចប់​ទៅ​កាន់​ពី​ថ្ងៃ​ទី​២៤ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ នៃ​ការ​ប្រកួត​លីគ​កំពូល​របស់​ទួរគីលោក Jose Mourinho អ្នក​ចាត់​ការ​របស់ ក្រុម​ភ្ញៀវ Fenerbahçe ត្រូវ​បាន​គេ​រាយការណ៍​​ថា បាន​បំពាន​ច្បាប់​រើសអើង​ពូជសាសន៍។

​ម្ចាស់​ផ្ទះ Galatasaray នឹង​រៀបចំ​សំណុំ​​​រឿង​នេះ​បញ្ជូន​ទៅ​កាន់ UEFA និង​សហព័ន្ធ​បាល់ទាត់​​របស់ ទួរគី ​ដើម្បី​ដោះ​ស្រាយ​បន្ត​ស្ដី​​ពី​ការ​​រើស​អើង​ពូជ​សាសន៍​របស់​​អតីត​អ្នក​ចាត់​ការ បិសាច​ក្រហម​រូប​នេះ​។ រឿង​នេះ​កើត​ឡើង​បាន​បន្ទាប់​ពី​អ្នក​​ចាត់​ការ​ខាង​លើ​បាន​និយាយ​ថា «​កីឡាករ​បម្រុង​របស់​ Galatasaray លោត​ដូច​ជា​ស្វា​»។

ក្នុង​ច្បាប់​បាល់ទាត់​គេ​បាន​ចែង​យ៉ាង​ច្បាស់​ស្ដី​ពី​ការ​ហាម​មិន​ឲ្យ​​ប្រមាថ​ ឬ​មើល​ងាយ​ដល់​ជាតិ​សាសន៍​ដទៃ ដែល​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ថា ​«​ជា​ការ​រើស​អើង​ពូជ​សាសន៍​»។ ​​​​

Daro Ly

អត្ថបទថ្មី