បេក្ខភាពទាំង ៧៥ប្រទេស នៃកម្មវិធីប្រកួតសម្រស់ Miss Global កំពុងបង្ហាញវត្ដមាននៅកម្ពុជា
- 2025-02-26 06:11:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខភាពទាំង ៧៥ប្រទេស នៃកម្មវិធីប្រកួតសម្រស់ Miss Global កំពុងបង្ហាញវត្ដមាននៅកម្ពុជា
ចន្លោះមិនឃើញ
ដំណឹងផ្លូវការមួយត្រូវបានប្រកាសឡើងដោយក្រុមហ៊ុន មហាហង្សរបស់លោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកឈ្មោះ Miss Global ថាកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ជាមួយប្រទេសថៃក្នុងការប្រកួតដ៏អស្ចារ្យមួយនេះ។
ឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី១១ នៃព្រឹត្តិការណ៍ប្រកួតសម្រស់លំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសធ្វើឡើងជាផ្លូវការ ដោយកន្លងទៅកម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៧ និងធ្លាប់ធ្វើជាសហម្ចាស់ផ្ទះកាលពីឆ្នាំ ២០២៣។ ប៉ុន្ដែឆ្នាំនេះ កាន់តែពិសេស ដោយឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងវគ្គបំពាក់ឈៀង កម្មវិធីសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលស្រី្តដែលមានវិបត្តិ ក្មេងកំព្រា និងសិស្សក្រីក្រនៅកម្ពុជា។
បើតាមអ្នករៀបចំកម្មវិធី វគ្គនីមួយៗ បានចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងនោះរាជធានីភ្នំពេញដែលជាបេះដូងកម្ពុជា កំពុងក្លាយជាទីកន្លែងស្វាគមន៍ដល់ប្រតិភូ និងបេក្ខនារីទាំងអស់ ដើម្បីមានឱកាសចូលទស្សនា សារមន្ទីរជាតិកម្ពុជា ព្រះបរមរាជវាំង វត្តភ្នំ ទួលស្លែង ជើងឯក និងការបង្អួតពីអាហារ សិល្បៈវប្បធម៌ជាដើម។
ក្រោយបញ្ចប់សកម្មភាពបង្ហាញមុខ និងកម្មវិធីនានាបេក្ខភាពទាំងអស់នឹងត្រូវត្រឡប់ទៅកាន់ប្រទេសថៃនៅថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥ ខណៈដែលបេក្ខភាពទាំង ៧៥ប្រទេស បានបំពាក់ឈៀងរួចរាល់កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅសណ្ឋាគារ Sun & Moon Riverside ក្នុងនោះក៏មានកញ្ញា ឃុន ស្រីខួច ម្នាក់ដែរដែលបានក្លាយជាបេក្ខភាពផ្លូវការតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីដ៏អស្ចារ្យនេះ៕