Arne Slot បើ​អ្នក​ចង់​លេង​ឲ្យ​ Liverpool អ្នក​ត្រូវ​តែ​មាន​កម្រិត​ប្រហែល​ Mo Salah

  • 2025-02-28 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Liverpool លោក Arne Slot បាន​និយាយ​ថា ប្រសិន​បើ​អ្នក​ចង់​លេង​​ឲ្យ​ Liverpool អ្នក​ត្រូវ​តែ​មាន​កម្រិត​លេង​ប្រហាក់​ប្រហែល​ Mo Salah ។

​អ្នក​ចាត់​ការ​ដដែល​បន្ថែម​ថា «បើ​សិន​អ្នក​មិន​ស្ថិត​នៅ​កម្រិត​ខ្ពស់​បែប​​នេះ​គឺ​មិន​សក្ដិសម​លេង​ឲ្យ​ក្លិប​នេះ​នោះ​ទេ​ យើង​ត្រូវ​ការ​​កីឡាករ​ដែល​​មានកម្រិត​ខ្ពស់​បែប​នេះ​។ សំនួរ​សួរ​​ថា ហេតុ​អី​​? ព្រោះ​នេះ​ជា​ក្លិប​ដែល​ធំ​បំផុង​មួយ​ក្នុង​លោក»។

ទាក់​ទង​នឹង​ការ​លេង​នៅ Liverpool នេះ​​អ្នក​ចាត់​​ការ​របស់​ក្លិប​​រូប​នេះ​​ សង្ឃឹម​យ៉ាង​មុតមាំ​ថា វា​នឹង​កើត​ឡើង។ ប្រសិន​បើ​គាត់​ធ្វើ​បាន​ល្អ​នោះ​តម្លៃ​របស់​គាត់​ នឹង​មក​ទៅ​តាម​ហ្នឹង​ដែរ​ ហើយ​បើ​សិន​គាត់​លេង​មិន​បាន​ល្អ​ទេ​នោះ ​ក្លិប​​នឹង​ពិចារណា​​តើ​គួរ​បន្ត​ទៀត​ឬ​ក៏​យ៉ាងណា។

សូម​បញ្ជាក់​ថា កុង​ត្រា​របស់ Salah នឹង​ផុត​នៅ​រដូវ​កាលនេះ​ហើយ ខណៈ​ដែល​ការ​បន្ត​កុង​ត្រា​ថ្មី​ក៏​មិនទាន់​​បាន​ធ្វើ​ឡើង​ដែរ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ខ្សែ​​បម្រើ​ស្លាប​ជម្រើស​ជាតិ​អេហ្ស៊ីប​រូប​នេះ​កំពុង​លេចធ្លោ​ខ្លាំង​ទាំង​នៅ​លីគ និង​នៅ​ UCL ៕ ​​​​​

Daro Ly

អត្ថបទថ្មី