ប្រភពថា Neymar ពិតជាចង់ត្រឡប់ទៅ Barca វិញមែនទោះបានប្រាក់ខែតិចក៏ដោយ
- 2025-03-03 04:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពថា Neymar ពិតជាចង់ត្រឡប់ទៅ Barca វិញមែនទោះបានប្រាក់ខែតិចក៏ដោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលត្រូវបានគេទម្លាយថា ពិតជាមានចេតនាចង់វិលត្រឡប់ទៅកាន់ Barcelona វិញមែន បើទោះជាទទួលបានប្រាក់ខែតិចក៏ដោយ។
ខ្សែប្រយុទ្ធខាងលើមានចេតនាចង់ឲ្យខ្លួនគេទទួលបានឱកាសដើម្បីអាចចូលរួមលេង World Cup 2026 ដែលរៀបចំឡើងនៅ USA ហេតុដូច្នេះគេមានចេតនាចង់វិលមកកាន់ Barcelona ដើម្បីអាចចូលរួមក្រុមធំផង និងក៏ដើម្បីជាការតៀមខ្លួនដើម្បីចូលរួម World Cup ។ ក្នុងបទសម្ភាសន៍មួយគេបាននិយាយថា គេចង់វិលទៅកាន់ Barcelona នារដូវក្ដៅខាងមុខនេះ។
គេដឹងថា Neymar នៅតែអាចលេងបាន បើទោះវ័យរាងជ្រេបន្តិចមែន ហើយគិតមកដល់ពេលនេះគេចូលលេងបាន៧ប្រកួតវិញហើយ ក្រោយពេលត្រឡប់មកកាន់ Santos ដោយក្នុងនោះគេរកបាន៣គ្រាប់ផងដែរ។ នេះបើបូកទាំង១គ្រាប់ដែលគេរកបានកាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ទល់ក្រុម RB Bragantino ៕