PSG, Bayern, Barcelaon និង Inter ឡើង​ទៅ​កាន់​​វគ្គ​៨​ក្រុម​ពាន UCL

  • 2025-03-12 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint -Germain , Bayern Munich , Barcelaon និង Inter ​Milan ​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​​ក្រោយ​មុន​ហើយ​​​ បន្ទាប់​ពី​ពួក​គេ​ឈ្នះ​ដៃ​គូ​រៀង​ខ្លួន​។

មុន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ ៤​ក្រុម​ខាង​លើ​បាន​យក​ឈ្នះ​ដៃគូដោយ PSG បាន​យក​ឈ្នះ Liverpool ដោយ​ បាល់​កាត់​សេចក្ដី​ប៉េណាល់ទី​ ១-៤ ក្រោយ​លេង​ស្មើ​គ្នា​​បូក​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​១-១។ Bayern Munich វិញ​ឡើង​មក​​កាន់​​វគ្គ​៨​ក្រុម​នេះ​ដែរ​ដោយ​យក​ឈ្នះ​ទៅ​លើ​ក្រុម Bayer Leverkusen ៥-០ សរុប​ទាំង​ពីរ​ជើង​។

​ចំណែក​ Inter ឡើង​មក​ដោយ​​យក​ឈ្នះ​ទៅ​លើ​ដៃ​គូ Feyennoord ​ក្នុង​លទ្ធផល​ ៣-១ សរុបទាំង​ពីរ​​ជើង​ ​​ខណៈ​ដែល​ក្រុម​ Barcelona ឡើង​មក​ដោយ​យក​ឈ្នះ​ទៅ​លើ Benfica ៤-១ សរុប​ទាំង​ពីរ​​ជើង​។ ​​ការ​ប្រកួត​ស្វែង​រក​៤​ក្រុម​ទៀត​ នឹង​ធ្វើ​ង​ឡើង​នៅ​យប់​ថ្ងៃ​ទី​១២ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៥ ដើម្បី​បង្រ្គប់​៨​ក្រុម​ធ្វើ​ការ​ប្រកួត​ប្រជែង​បន្ត​ទៀត​។

៤ក្រុម​ទៀត​ដែល​ត្រូវ​ប៉ះ​គ្នា​យប់នេះ​មាន​៖

Lille ប៉ះ Dortmund ម៉ោង ១២:៤៥​នាទី​

Aston Villa ប៉ះ Club Brugge ម៉ោង ៣:០០​នាទី​

At Madrid ប៉ះ Real Madrid ម៉ោង ៣:០០​នាទី

Arsenal ប៉ះ PSV ម៉ោង ម៉ោង ៣:០០​នាទី

Daro Ly