Real Betis នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​ទុក Antony រដូវ​កាល​ក្រោយ​

  • 2025-04-08 01:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​​​គ្រប់​គ្រង​​កីឡាករ​​របស់​ក្លិប Real Betis បាន​បញ្ជាក់​ថា ក្លិប​របស់​លោក​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ ដើម្បី​រក្សា​ទុក​ Antony សម្រាប់​ប្រជែង​នា​រដូវ​កាល​ក្រោយ​​។

បន្ទាប់​ពី​ខ្ចី​ជើង​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​ Real Betis បាន​មួយ​រយៈ​ពេល​​ខ្លី Antony បាន​ធ្វើ​ឲ្យ​​ក្លិប​របស់​អេស្ប៉ាញ​មួយ​នេះ​​មាន​​ភាព​លេចធ្លោ​។ ក្នុង​ការ​ចូល​លេង​ជម្រើស​ដំបូង​ និង​ការ​ប្ដូរ​ចូល កីឡាករ​អន្តរជាតិ​ប្រេស៊ីល​រូបនេះ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែន ទាំង​ការ​កាត់​ និង​ការ​លេង​យល់​ចិត្ត​​គ្នា​ក្នុង​ក្រុម​ និង​បាន​ឆក់​យក​កីឡាករ​​ក្នុង​ក្រុម Real Betis​ ហើយ​ពេល​នេះ​ប្រធាន​គ្រប់​គ្រង​​កីឡាករ​ក៏​ពេញ​ចិត្ត​នូវ​សមត្ថភាព​របស់​គេ​ថែម​ទៀត​។

វាជា​ផ្លូវ​មួយ​សម្រាប់​ការ​សាង​ក្រេឌីត​ឡើង​វិញ​ សម្រាប់ Antony តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​​គេ​មិន​ទាន់​ដឹង​ថា Manchester United នឹង​​ព្រម​លក់​ដាច់​មក​ឲ្យ​ Real Betis ឬ​ក៏​យ៉ាង​ណា​ ព្រោះ​លក្ខខណ្ឌ​គេ​មក​កាន់​អេស្ប៉ាញ​នេះ​​ត្រឹម​ជា​កីឡាករ​ខ្ចី​ជើង​ពាក់​កណ្ដាល​រដូវ​​កាល​ប៉ុណ្ណោះ​។ គិត​មក​ទល់​ពេលនេះ​ Antoy បង្ហាញ​​ខ្លួន​សរុប​បាន​១៣​លើក​ហើយ​​ ក្នុង​នោះ​គេ​​ស៊ុត​បាន​៤​គ្រាប់​ គិត​ចាប់​ពី​ខ្ចី​ជើង​​ពី​ខែ​មករា​មក​​៕

មួយ ហ៊ា