អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្ដល់ថវិកា២ម៉ឺនដុល្លារបើសិន Esport កម្ពុជាឈ្នះមេដាយមាសពីស៊ីហ្គេម
- 2025-04-27 11:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្ដល់ថវិកា២ម៉ឺនដុល្លារបើសិន Esport កម្ពុជាឈ្នះមេដាយមាសពីស៊ីហ្គេម
ចន្លោះមិនឃើញ
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា លោកនឹងផ្ដល់នូវទឹកប្រាក់ប្រមាណជា២ម៉ឺនដុល្លារអាមេរិក ប្រសិនបើក្រុមកីឡា E Sports កម្ពុជាអាចយកបានភាពជោគជ័យ ឬក៏ឈ្នះមេដាយមាសជូនជាតិមាតុភូមិក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលនឹងធ្វើឡើងនៅទឹកដីថៃនាចុងឆ្នាំ២០២៥ នេះ។
ការលើកឡើងនេះធ្វើឡើងនៅក្នុងការកម្មវិធី ចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ( Signing Ceremony Of Memorandum Of Unerstaning Between Khmer Beverages and TY Media ។ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ TY Media ។
ក្នុងកម្មវិធីខាងលើអ្នកឧកញ៉ាបានលើកឡើងថា កន្លងទៅលោកបានសន្យាផ្ដល់មាសពីរទម្ងន់ ២គីឡូប្រសិនបើខាងបាល់ទះគេអាចឈ្នះមេដាយនៅ ស៊ីហ្គេម ហើយឥឡូវនេះលោកក៏បានសន្យាថា នឹងផ្ដល់ការដូ២ម៉ឺនដុល្លារ ប្រសិនបើខាង E Sports ទទួលបានជោគជ័យដែរ។ បន្ទាប់ពីអាចក្លាយជាកីឡាករក្នុងក្រុម E Sports បានហើយ លោកសង្ឃឹមថា ថ្ងៃណាមួយប្អូនៗដែលជា Players ទាំងអស់អាចចាប់ផ្ដើមវិវឌ្ឍន៍ខ្លួនក្លាយទៅជាអ្នកសរសេរកម្មវិធីដើម្បីធ្វើវាឲ្យក្លាយមកជារបស់ខ្លួនបាន។
ជាមួយគ្នានោះលោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក៏បានលើកឡើងដែរថា ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាឯកឧត្ដមប្រធាន ខ្លួនលោកផ្ទាល់ និងក្រុមគ្រួសារ Ssports កម្ពុជាសូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភេសជ្ជៈ Vikingz ដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិត្រូនិក Vikingz Warrior Mekong Invitations 2025 លើវិញ្ញាសា Mobile Legends Bang Bang នេះឡើង ដែលការប្រកួតនេះគឺស្របតៅតាមផែនការណ៍អភិវឌ្ឍន៍របស់សហព័ន្ធ ដែលចង់ឲ្យមានការប្រកួតលក្ខណៈអន្តរជាតិឲ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ ធន់ធានមនុស្សរួមមានគ្រួបង្វឹក កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាល។
ទន្ទឹមនឹងនោះលោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា ជាក់ស្ដែងថ្ងៃនេះលោកពិតជាសប្បាយចិត្តខ្លាំង តាំងពីដើមមកមិនថាការប្រកួតថ្នាក់ជាតិ ឬការប្រកួតផ្សេងៗ ខាង TY Media បានព្យាយាមរកដៃគូសហការ អ្នកឧបត្ថម្ភនានា។ ប៉ុន្តែនៅពេលទៅដល់ទីតាំងធំៗមួយចំនួនគឺតែងតែទទួលបានលទ្ធផលមិនល្អកប់ប្រសើរ ដោយសារតែក្រុមហ៊ុនទាំងនោះមិនទាន់ស្គាល់អ្វីទៅជា Esports មិនទាន់ស្គាល់ពីគុណតម្លៃនៃ ESports ។
លោកបានបន្ថែមថា ក្រុមហ៊ុនខ្លះគេគិតថា វាជាហ្គេម ឬគេតែងគិតថា ក្មេងៗគិតតែលេងហ្គេមមិនគិតការរៀនសូត្រ។ យ៉ាងណាបើតាមគោលការណ៍របស់សហព័ន្ធ និងក្រសួងអប់រំយុវជន និងកីឡា គឺក្រៅតែពីម៉ោងប្រកួត និងពេ
លហ្វឹកហាត់ គឺសុទ្ធតែមានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សាផងដែរ។ រហូតមកដល់ឆ្នាំ២០២៥ នេះលោកបានព្យាយាមទាក់ទងទៅកាន់ក្រុម Khmer Beverages ដើម្បីបានជួយដល់ Queen Legends ជារដូវកាលទី១ និងដំបូងបំផុតសម្រាប់លីគនារីនៅកម្ពុជា នៅទីបំផុតគឺទទួលបានផ្លែផ្កាការជួយឧបត្ថម្ភគាំទ្រពីក្រុម Khmer Beverages ៕