Poco F7 បង្ហាញខ្លួនក្នុងតម្លៃ 399$ ឈីប SD 8s Gen 4 អាវក្រោះ IP68 ថ្មទំហំ 6,500mAh
- 2025-06-25 07:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Poco F7 បង្ហាញខ្លួនក្នុងតម្លៃ 399$ ឈីប SD 8s Gen 4 អាវក្រោះ IP68 ថ្មទំហំ 6,500mAh
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi បានបង្ហាញខ្លួននូវទូរសព្ទលំដាប់កណ្ដាលម៉ូឌែល Poco F7 ស្ថិតនៅក្នុងតម្លៃ ៣៩៩ ដុល្លារ ប៉ុន្តែមានបំពាក់មកនូវមុខងារ និងសមត្ថភាពគួរអោយចាប់អារម្មណ៍ ទាំងការរចនារូបរាងបែប Gaming ទំហំថ្មធំ អេក្រង់ដល់ 120Hz រូបរាងកញ្ចក់ មានអាវក្រោះការពារទឹក និងកម្លាំងម៉ាស៊ីនខ្លាំងគួរសម គាំទ្រអ៊ីនធើណេត 5G ផងដែរ។
Poco F7 ត្រូវបានបំពាក់នូវអេក្រង់ OLED មានទំហំ 6.83-inch មានកម្រិតល្បឿន refresh rate 120Hz ដោយអេក្រង់ខាងមុខការពារដោយកញ្ចប់ Gorilla Glass 7i និង Panda Glass នៅខ្នងខាងក្រោយ ស្រោបដោយស៊ុមលោហៈ និងអាវក្រោះការពារទឹកកម្រិត IP68 ផងដែរ។ ទូរសព្ទនេះ ដំណើរការដោយម៉ាស៊ីនកម្រិតកណ្ដាល ដោយបំពាក់ឈីប Snapdragon 8s Gen 4 មានរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 256GB ឬ 512GB អាចដំណើរការប្រព័ន្ធអ៊ីនធើណេត 5G។
ចំពោះផ្នែកកាមេរ៉ាវិញ Poco F7 បានបំពាក់កាមេរ៉ាកម្រិតខ្ពស់ ដោយប្រើសេនស័រ Sony IMX 882 មានទំហំ 50MP និងមានលេនទូលាយទំហំ 8MP គ្មានលេន Optical zoom ទេ ប៉ុន្តែគេអាចប្រើ Digital zoom នៅលើលេនគោលបាន។ អ្វីដែលពិសេសពីទូរសព្ទនេះ គឺទំហំថ្ម 6,500mAh ជាទំហំថ្មធំដូចទូរសព្ទ Gaming កម្រិតកំពូល គួបផ្សំជាមួយល្បឿនសាកថ្មរហ័ស 90W ដែលអាចបញ្ចូលពី ០% ដល់ ៨០% ត្រឹមតែកន្លះម៉ោង ហើយក៏អាចសាកថ្មអោយឧបករណ៍ដទៃ reverse wireless charging បានក្នុងល្បឿន 22.5W ផងដែរ។
Poco F7 ត្រូវបានក្រុមហ៊ុន Xiaomi ប្រកាសចេញលក់ នៅក្នុងតម្លៃចាប់ពី 399$ ដោយមានជម្រើសពណ៌ស ពណ៌ខ្មៅ និងសលាយខ្មៅ ហើយគេធានានូវការ update software ជូនអ្នកប្រើប្រាស់រយៈពេល ៤ ឆ្នាំ និងសុវត្ថិភាព Security patches ដល់រយៈពេល ៦ ឆ្នាំ។