ការពិតបង្ហាញនៅថ្ងៃនេះ ធ្វើឲ្យគេនឹកឃើញដល់ពាក្យមួយឃ្លារបស់បងប្រុសតារាចម្រៀង មាស សុខសោភា
- 2025-07-23 05:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតបង្ហាញនៅថ្ងៃនេះ ធ្វើឲ្យគេនឹកឃើញដល់ពាក្យមួយឃ្លារបស់បងប្រុសតារាចម្រៀង មាស សុខសោភា
ចន្លោះមិនឃើញ
ពាក្យសារភាពចេញពីមាត់របស់លោក ពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ដែលថាតារាចម្រៀង មាស សុខសោភា ជាភរិយារបស់ខ្លួន បានជម្រះមន្ទិលមហាជន និងអ្នកគាំទ្រហើយ។ ប៉ុន្ដែសាមីខ្លួន គឺអ្នកនាង មាស សុខសោភា នៅរក្សាភាពស្ងៀមស្ងាត់ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ។
ខណៈដែល មាស សុខសោភា នៅរក្សាភាពស្ងៀមស្ងាត់ចំពោះការអះអាងចុងក្រោយរបស់តាសក់សភ្នំត្បែងនេះ គេក៏នឹកភ្នកដល់ពាក្យរបស់បងប្រុសបង្កើតរបស់តារាចម្រៀងស្រីរូបនេះ គឺលោក មាស សុខរតនៈ ដែលពោលកាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅថា៖ “ធ្វើម៉េចបើយើងកើតជាបងប្អូននឹងគ្នាទៅហើយ”។
បើទោះជាការបញ្ចេញអារម្មណ៍នៅលើបណ្ដាញសង្គមនេះ ស្ថិតនៅក្នុងន័យបែបណាក៏ដោយ ប៉ុន្ដែអ្នកគាំទ្រខ្លះបានកាត់យល់ថា បងប្រុសនៅតែស្រឡាញ់ នៅក្បែរ និងគោរពការសម្រេចចិត្ដសព្វបែបយ៉ាងរបស់ប្អូនស្រី ស្របពេលដែលបុគ្គលម្នាក់ដែលប្អូនស្រីរបស់ខ្លួនធ្លាប់គោរពបូជា ក្ល្ាយជាប្អូនថ្លៃ ដោយបុរសតាំងខ្លួនជាអ្នកកាន់សិល្ប៍រូបនោះបានប្រកាសក្ដែងៗថា "យើងនឹងហើយជាស្វាមីរបស់អាភា ចាប់ពីពេលនេះតទៅ"។
ចំណែកមិត្ដភក្ដិធ្លាប់ស្និទ្ធស្នាលក្នុងរង្វង់សិល្បៈដូចជា លោក អ៉ឹម ជីវ៉ា និងអ្នកនាង ញឹម ចាន់ថនជាដើម ក៏បានបង្ហាញការគាំទ្រការសម្រេចចិត្ដរបស់មិត្ដភក្ដិខ្លួន។ ពួកគេលើកឡើងថា បើទោះបីជារឿងនេះពិត ឬក៏មិនពិតកម្រិតណានោះ ក៏ជាការសម្រេចិត្ដរបស់សាមីខ្លួន ហើយគ្មានពាក្យអ្វីក្រៅពីជូនពរឲ្យអ្នកទាំងពីរ មានក្ដីសុខ និងសុភមង្គលនឹងគ្នាតរៀងទៅតែប៉ុណ្ណោះ៕