CSM Boy CSM Girl យក​តែ​បទ​គេ​​មក​ច្រៀង តែ​មាន​ទីផ្សារ​គួរសម

  • 2014-12-27 16:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង CSM Boy និង CSM Girl នៃ​ក្រុម​បង្ហាញ​​ម៉ូដ  Cambodia  Super Model ដែល​បាន​បង្កើត​បាន​ជិត ១ ឆ្នាំ ​ហើយ​នោះ  នៅ​តែ​មាន​ទីផ្សារ​គួរសម បើ​ទោះ​បី​ជា​ក្រុម​មួយ​នេះ ​មិន​ទាន់​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ក៏​ដោយ ។

 

 

កញ្ញា ឌួង ហ្សូរីម៉ា ដែលត្រូវជា​​​​ប្អូន​ស្រី​​បង្កើត​ កញ្ញា ឌួង ហ្សូរីដា និង​ ជា​ប្រធាន​ក្រុម​​ចម្រៀង​នេះ​បាន​ឲ្យ Sabay ដឹងថា បច្ចុប្បន្ន​ក្រុម CSM Boy និង CSM Girl  ច្រៀង​តែ​បទ​គេ​ប៉ុណ្ណោះ តែ​ទៅ​​ថ្ងៃ​អនាគត ក្រុម​របស់​ខ្លួន មាន​គម្រោង​ផលិត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន ប៉ុន្តែ​ មិន​ទាន់​ដឹង​អំពី​ពេល​វេលាជាក់លាក់។

ហ្សូរីម៉ា  បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្រុម​របស់​ខ្លួន​​មាន​ទីផ្សារ​ច្រើន​គួរសម ទាំង​ការ​ច្រៀង​នៅ​​តាម​បណ្ដា​​ស្ថានីយ​ទូរទស្សន៍​នានា ក៏​ដូច​ជា​ច្រៀង​នៅ តាម​​អាពាហ៍ពិពាហ៍ និង តាម​ការ​ប្រគំ​តន្ត្រី​ក្រុមហ៊ុន​ផ្សេងៗ។ ការ​ដែល​នាំ​ឲ្យ​ក្រុម CSM Boy និង CSM Girl  ដែល​ធ្លាប់​តែ​ជា​តារា​​សម្ដែង​និង​ធ្វើ​ពិធី​ករ​ ពិធី​ការិនី  មក​ចាប់​អាជីព​​ច្រៀង អាច​ឈរជើង​​ច្រៀង​បាន​ហើយ​មាន​ទីផ្សារ​ជា​បន្ត​បន្ទាប់​នោះ ត្រូវ​បាន កញ្ញា ឌួង ហ្សូរីម៉ា​​បញ្ជាក់​ប្រាប់​ថា  ក៏​ព្រោះ​តែ​ក្រុម​​របស់​ខ្លួន​សុទ្ធតែ​ជា​តារា​ល្បីៗ​​ស្រាប់ ដូច​នេះ​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​សុទ្ធតែ​បាន​ស្គាល់ អញ្ចឹង​ឲ្យ​តែ​ច្រៀង​បាន​មិន​ខ្វះ​ទីផ្សារ​​ឡើយ។

 

 

ហ្សូរីម៉ា បាន​លើក​ឡើង​ថា មាន​ពេល​ខ្លះ​​ដោយសារតែ​កម្មវិធី​ជាន់​គ្នា​ច្រើន​ពេក ក្រុម​របស់​ខ្លួន​​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់ចោល​ខ្លះ ព្រោះ​មិន​មាន​ពេល​គ្រប់​គ្រាន់​ឡើយ។ ម្យ៉ាង​ទៀត​សមាជិក​ទាំង​អស់​មិន​មែន មាន​តែ​ការងារ​ច្រៀង​មួយ​​មុខ​ឡើយ ទាំង​ការ​សម្ដែង ការដើរ​ម៉ូដ និង ធ្វើ​ពិធី​ករ​ ពិធី​ការិនី  គឺ​ដើរ​ទន្ទឹម​គ្នា​មួយ​ថ្ងៃៗ​ម្នាក់ៗ​សុទ្ធតែ​មមាញឹក។

 

ប្អូនស្រី​​បង្កើត​​របស់​ កញ្ញា ឌួង ហ្សូរីដា ម្នាក់​នេះ​បន្ត​ជា​ចុង​ក្រោយ​ថា មិន​ដឹង​ថា ​ទៅ​ថ្ងៃ​អនាគត​ក្រុម CSM Boy និង CSM Girl ធ្វើ​បាន​កម្រិត​ណា​នោះ​ទេ តែ​ក្រុម​របស់​ខ្លួន​​នឹង​ខិតខំ​ប្រឹង​បន្ថែម​ទៀត​ដើម្បី​​ជា​ចំណី​អារម្មណ៍​ទស្សនិកជន៕

 

អានអត្ថបទ៖ Laura Mam ច្រៀង​នៅ Brown Coffee ផ្សារ​TK ល្ងាច​មិញ​ មាន​អ្នក​គាំទ្រ​ច្រើន​

អានអត្ថបទ៖ ៣ សន្លឹក​​របស់ នៅ ណាវីន ធានា​ថា ក្ដៅ​សាច់​ទាំង​ព្រឹកហ្មង!

អានអត្ថបទ៖ អ៊ឹម ជីវ៉ា រួម​ជា​មួយ​​វិទ្យុ ABC រក​ប្រាក់​បាន​១៣០០ ដុល្លារ ជួយ​បូជា​សព​តារា​បង្ហាញ​ម៉ូដ អ៊ុល សម្ភស្ស

 

អត្ថបទ៖ ខុត សីហា​

អត្ថបទពេញនិយម