Viva ​ជា​អ្នក​បើក​ទីផ្សារ​​​ដំបូង​នាំ​កេរ្តិ៍​ឈ្មោះ Suzuki ឲ្យ​ល្បី​រន្ទឺ​​​រយៈ​ពេល​ជាង ២០ ឆ្នាំ

  • 2015-01-28 17:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ជាង ២០ ឆ្នាំ​មុន​​​ ក្រុមហ៊ុន Suzuki បាន​ណែនាំ​ម៉ូតូ​ស៊េរី​ដំបូង​ ជា​ការ​ប្រកាស​ក្នុង​ការ​​​បើក​ទីផ្សារ​​នាំ​យីហោ​ម៉ូតូ​ជប៉ុន​មក​​​ក្នុង​​ប្រទេស​​កម្ពុជា។ ​ម៉ូតូ​​នោះ​គឺ Suzuki Viva ដែល​ជា​ម៉ូតូ​​ម៉ាក​ Suzuki ដំបូង​​​ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ ​ ហើយ​​​​ដែល​បាន​ក្លាយ​ជា​អ្នក​​​ត្រួសត្រាយ​ផ្លូវ​​​សម្រាប់​ធ្វើ​ឲ្យ​ម៉ូតូ​​ Suzuki មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ និង​មាន​ការ​ទទួល​ស្គាល់​​នៅ​ទីផ្សារ​អ្នកប្រើប្រាស់​​​។

 

 

លោក ចាប ពិសី បុគ្គលិក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន OMC ដែល​ជា​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ផលិតផល​ម៉ូតូ Suzuki បាន​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ​ហើយ​ដែល Suzuki Viva បាន​បង្ហាញ​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៧ ​ជា​ម៉ាក​ម៉ូតូ Suzuki ដំបូង​គេ​ដែល​ក្រុមហ៊ុន​ណែនាំ​​​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

លោក​ថា ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​ Viva បាន​វិវឌ្ឍ​ខ្លួន​ជា​ច្រើន​ជំនាន់​និង​ក្លាយ​ជា​ការ​ចងចាំ​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន ដែល​បាន​ទិញ​ប្រើប្រាស់​ម៉ូតូ​គុណភាព​ព​របស់​ជប៉ុន។

 

លោក​ពិសី បាន​បន្ត​ថា Suzuki Viva បាន​បន្ត​អភិវឌ្ឍ​ឥត​ឈប់ឈរ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​វិវឌ្ឍ​នៃ​​សម័យ​កាល និង​ដែល​​​អាច​បម្រើ​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​​គ្រប់​ស្រទាប់​វណ្ណៈ។ លោក​បញ្ជាក់​ថា Suzuki Viva មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​និង​លក់​ដាច់​បំផុត​ក្នុង​អំឡុង​ឆ្នាំ ២០០៦ ដល់ ២០០៨ អំឡុង​មាន​ការ​ផ្ទុះ​កក្រើក​ត្រូវ​ប៉ាន់​ដី​ដែល​ក្នុង​មួយ​ខែ​លក់​ចេញ​មិន​ក្រោម ៨០០០ គ្រឿង​នោះ​ទេ។

 

លោក​បន្ត​ថា បច្ចុប្បន្នViva នៅ​តែ​ទទួល​បាន​ការ​ពេញនិយម​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន ប៉ុន្តែ​សន្ទុះ​គាំទ្រ​មាន​ការ​ថមថយ​មិន​ដូច​មុន ដោយសារ​តែ​មាន​ការ​ប្រកួតប្រជែង​​ខ្លាំង​ពី​ម៉ាក​ម៉ូតូ​ដទៃ​ទៀត ជាពិសេស​ការ​លេច​ប្រភេទ​ម៉ូតូ​ប្រើ​លេខ​អូតូ ដែល​កំពុង​ក្លាយ​ជាទី​ពេញនិយម​សម្រាប់​យុវវ័យ​សម័យ​ថ្មី​ក្នុង​ការ​ទិញ​ប្រើប្រាស់។

 

លោក​ជឿជាក់​ថា ទីផ្សារ Viva នៅ​តែ​មាន​ការ​គាំទ្រ ហើយ​ក្រុមហ៊ុន​ក៏​នៅ​តែ​បន្ត​នាំ​ម៉ូតូ​នេះ​មក​លក់​និង​ចែកចាយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​អ្នកប្រើប្រាស់​ដែល​ត្រូវ​ការ​ម៉ូតូ​ប្រកប​ដោយ​គុណភាព​ល្អ និង​តម្លៃ​ធូរថ្លៃ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម