Smash V ចេញស៊េរីថ្មីមានពីរចំណុចដែលមានការផ្លាស់ប្តូរ
- 2015-03-10 17:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smash V ចេញស៊េរីថ្មីមានពីរចំណុចដែលមានការផ្លាស់ប្តូរ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Suzuki បានបញ្ចេញម៉ូតូ Smash Vស៊េរីថ្មី ០១៥ នៅទីផ្សារប្រទេសកម្ពុជា។ Smash V ស៊េរីថ្មី ដែលក្រុមហ៊ុនទើបណែនាំនិងបញ្ចេញលក់លើទីផ្សារនេះ ឃើញមានចំណុចផ្លាស់ប្តូរសំខាន់ពីរណ៍ខុសពីស៊េរីមុនៗ។
ចំណុចដែលមានការផ្លាស់ប្តូរនោះគឺតែមដែលមានការរចនាថ្មី។ ចំណែកផ្ទៃកុងទ័រក៏រចនាថ្មីលេងស្តាយ៍បែបស្ព័រដ៏ស្រស់ឆើត។ ក្រៅពីចំណុចខាងលើ Smash V ស៊េរី 015 មិនមានចំណុចអីផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍នោះទេ។
Smash V 015 ក៏មានប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា ដំណើរការដោយកម្លាំងម៉ាស៊ីន ១១៣ សេសេ ប្រព័ន្ធហ្រ្វាំងដែលមានថាសបូមធំធន់ទឹកនិងការច្រែះស៊ី និងមានសុវត្ថិភាពក្នុងការជាន់ប្រថុចញ៉ុច បំពង់ស៊ីមាំងក្រូម៉េរបំពាក់គម្របការពារកម្តៅ រីឯម៉ូដឺស័រមុខក្រោយរឹងមំាធន់ទម្ងន់ផ្ទុកបានល្អ។
http://youtu.be/7OpWbnfjNpE
ក្នុងថ្ងៃសម្ពោធកាលពីសប្តាហ៍មុននោះ លោក ស៊ីវ ថៃ នាយកក្រុមហ៊ុន OMC បានបង្ហាញការចាប់អារម្មណ៍សម្រាប់ការចេញម៉ូដែល Smash V 015។ លោកថា ម៉ូតូ Smash V បានចេញជាច្រើនជំនាន់ ហើយសម្រាប់ម៉ូដែល Smash V ស៊េរីថ្មីនេះលោកមានការជឿជាក់ថានឹងទទួលបានជោគជ័យលើទីផ្សារអ្នកប្រើប្រាស់។
Smash V 015 ត្រូវគេបង្ហើបតម្លៃប្រហែល ១៥០០ ដុល្លារអាមេរិក៕
អត្ថបទ៖ ប៊ុណ្ណារ៉ា