BlackBerry ចង់ប្រែខ្លួនទៅជាទូរសព្ទ Android
- អាទិត្យ, 5 កក្កដា 2015 23:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BlackBerry ចង់ប្រែខ្លួនទៅជាទូរសព្ទ Android
ចន្លោះមិនឃើញ
មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ក្រុមហ៊ុនទូរសព្ទ BlackBerry កំពុងតែចង់ផ្លាស់ប្តូឬទូរសព្ទរបស់ខ្លួនឲ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android និងមានអេក្រង់ស្រដៀងទៅនឹង Galaxy S6 Edge ទៀតផង។
កាលពីខែមិនា ក្នុងព្រឹត្តិការណ៍ Mobile World Congress នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក៏បានបែកធ្លាយរូបភាព BlackBerry រួចម្ដងមកហើយ ដែលបង្ហាញឲ្យឃើញថា វាមានអេក្រង់កោងស្រដៀងទៅនឹង Galaxy S6 Edge ប៉ុន្តែខុសគ្នាត្រង់ Keyboard របស់វាត្រូវរុញឡើង។
យ៉ាងណាមិញ កាលពីថ្ងៃសុក្រ ក៏មានការបែកធ្លាយរូបថត១សន្លឹកទៀតលើ Twitter ដែលលើកនេះ ឃើញរូបរាងកាន់តែច្បាស់ ដោយមានអេក្រង់កោងមែន និងមាន Speaker នៅផ្នែកខាងក្រោម ជាងនោះទៀត វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android ជំនួស BlackBerry OS 10 ផងដែរ។
កាលពីខែមុន Reuters ក៏បានចេញសេចក្ដីរាយការណ៍មួយផងដែរថា BlackBerry ចង់ក្លាយខ្លួនទៅជាទូរសព្ទដៃ Android វិញ ដូច្នេះបើរូបភាពខាងលើនេះ ជាការពិតមែន នោះវានឹងចេញលក់ជាផ្លូវការនាពេលឆាប់ៗខាងមុខ៕
-ចុចអាន៖ Samsung ចង់ទិញ BlackBerry សម្រេចមហិច្ឆតាវាយលុកទីផ្សារ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ hindustantimes