ពណ៌​សក់​អ្វី​អន្ទង​ចិត្ត​យុវវ័យ​ចង់​លាប​នា​ពេល​បច្ចុប្បន្ន?

  • 2014-10-17 16:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​តែង​ផ្លាស់​ប្ដូរ​ពណ៌​សក់​ឲ្យ​​​ទាន់​សម័យកាល ដើម្បី​ភាព​ស្រស់​ស្អាត ​និង​ គួរ​ជា​ទី​ទាក់​ទាញ​សម​ស្រប​នឹង​អាយុកាល។ តើ​ពណ៌​អ្វី​ខ្លះ​ដែល​យុវវ័យបច្ចុប្បន្ន​កំពុង​ពេញ​និយម​ជាង​គេ?

 

ជាក់​ស្ដែង​ អ្នក​ស្រី ណៃ ម្ចាស់​ហាង​​មរកត​អ៊ុតសក់​ ក្នុងរាជធានីភ្នំពេញ ​ដែលតែងមាន​ភ្ញៀវ​ចូល​បន្ត​កន្ទុយ​គ្នា​ រៀប​រាប់​ថា យុវវ័យ​ភាគ​ច្រើន​គេ​លាប​ពណ៌​តាម​គ្នា ព្រោះ​មិន​ចង់​ខុស​គេ​តែ​ឯង​ ហើយ​ឲ្យ​មើល​ទៅ​ស៊ីវីល័យ។

 

អ្នក​ស្រី​បន្ត​ថា៖ "ពណ៌​ដែល​ពេញ​និយម​បំផុត​ក្នុង​ហាង​ខ្ញុំ ​ដែល​គេ​ចូល​ចិត្ត​លាប ​មានពណ៌​ស្វាយ​ចាស់​ស្រដៀង​ពណ៌​សំបក​ផ្លែ​ទំពាំងបាយជូរ ​ពណ៌​មាស ពណ៌​ទង់​ដែង និង ​ក្រហម​បែប​ស្វាយ​តិច​ៗ។ បួន​ពណ៌​នេះ​គេ​និយម​ណាស់ ព្រោះ​ពេល​លាប​ទៅ​មិន​ឆើត​ឆាយ​ពេក តែ​សុភាព​ស្រស់​ស្អាត"។

 

 

សម្រាប់​កញ្ញា ម៉ា​ណា អាយុ​ ២០ ឆ្នាំ​ និស្សិត​ឆ្នាំ​ទី ​១ ​នៃ​វិទ្យាស្ថាន​វ៉ាន់​ដា ​ប្រាប់​ថា ការ​លាប​ពណ៌​សក់​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដូច្នេះ​ការ​ជ្រើស​ពណ៌​សក់​ក៏​ជា​រឿង​ចាំបាច់​ដើម្បី​ឲ្យ​ចូល​ចំណោម​គេ​ផង​ដែរ។

 

ម៉ា​ណា​ថា៖ "ខ្ញុំ​ឃើញ​បច្ចុប្បន្ន យុវវ័យ​មិន​ថា​ស្រី​ឬ​ប្រុស ​ច្រើន​តែ​លាប​ពណ៌​ក្រហម​បែប​ស្វាយ​តិច​ៗ​ និង​ពណ៌​ទង់​ដែង"។

 

​ចំពោះ ​កញ្ញា នៅ​ សុខា អាយុ​ ២៣ ​ឆ្នាំ រស់​នៅ​ច្បា​អំពៅ បញ្ចេញ​យោបល់​ថា បើ​ទោះ​យុវវ័យ​និយម​ចូលចិត្ត​លាប​ពណ៌​សក់ តែ​ភាគ​ច្រើន​ទាល់​តែ​ពណ៌​នោះ​មើល​ទៅ​សុភាព​បែប​​ទាន់​សម័យ​ទើប​គេ​ពេញចិត្ត បើ​ពណ៌​ចេញ​មក​ខ្លាំង​ពេក ឬ​ឆើត​ពេក​ក៏​មិន​មាន​អ្នក​លាប​ច្រើន​ឡើយ។ "សម្រាប់​ខ្ញុំ ចូល​ចិត្ត​លាប​ពណ៌​ទង់​ដែង"។

 

ចុះ​ប្រិយ​មិត្ត​វិញ​ ចង់​លាប​ពណ៌​សក់​អ្វី​ដែរ? ហើយ​យល់​ថា​ ពណ៌​ណា​ខ្លះ​កំពុង​ពេញ​និយម​សម្រាប់​យុវវ័យ?

 

សូមអាន៖ គេ​ថា​ស្រីៗ​សក់​ក្រហម​អត់​ល្អ?

 

ប្រុសៗ​លាប ​Whitening​ ដែរ?

 

អត្ថបទ៖ លឹម សុ​នា​

អត្ថបទថ្មី