Liverpool ទាក់ទង Reus និង Hummels ពី Dortmund

  • 2015-11-30 16:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ដែល​កំពុង​ដឹកនាំ​ដោយ​លោក Jurgen Klopp ហង្ស​ក្រហម Liverpool កំពុង​ទាក់ទង​កីឡាករឆ្នើម​២​រូប​របស់ Borussia Dortmund គឺ​ខ្សែបម្រើ Marco Reus និង​ខ្សែការពារ Mats Hummels ឲ្យ​មក​លេង​នៅ​ទឹកដី Anfield នៅ​រដូវកាល​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា។

 

 

យោង​តាម​ប្រភព​ពី Metro កីឡាករ ​Reus ក្លាយ​ជា​គោលដៅ​ចម្បង​របស់ក្លិប​មាន​មូលដ្ឋាននៅ​តំបន់ Merseyside ក្នុង​រយៈ​ពេល​១៨​ខែ​ចុង​ក្រោយ ហើយ​ការ​មក​ដល់​របស់ Klopp ដែល​ជា​អតីតអ្នក​ចាត់ការ Dortmund អាច​ជា​ក្ដី​សង្ឃឹម​មួយ​ដែរ​សម្រាប់ Liverpool។

 

ឆ្លើយ​តប​ក្នុង​កិច្ច​សម្ភាសន៍ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ "ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លិប Borussia Dortmund និង​កីឡាករ​ទាំងអស់​នៅ​ទីនោះ ដូច្នេះ​វា​ជា​ផល​ចំណេញមួយ​ដែរ បើសិន​ជា​យើង​ចង់​បានកីឡាករ​ណា​ម្នាក់ យើង​នឹង​ព្យាយាម​ទិញ"។

 

 

ការ​ប្រយុទ្ធ​របស់ Liverpool នៅ​ក្នុង​ទឹកដី​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះ​ទេ គិត​ចាប់​តាំងពី​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​មក​ដឹកនាំ ពោល​គឺ​ពួក​គេ​ស៊ុត​បញ្ចូល​ទី​បាន៣​គ្រាប់​ប៉ុណ្ណោះ ក្នុង៣ប្រកួតចុងក្រោយ​នៅ Premier League ផ្ទុយ​ស្រឡះពី​ការ​លេង​ក្រៅ​ទឹកដី ដែល Liverpool អាច​ស៊ុត​បញ្ចូល​ទី​បាន៧គ្រាប់ យក​ឈ្នះ​ក្រុម​ខ្លាំង​២ គឺ Man City និង Chelsea៕

 

ចុចអាន៖ Reus ទម្លាយ​ពី​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​គេ​តាំង​ពី​ក្មេង

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ caughtoffside

អត្ថបទថ្មី