BMW នឹងបំពាក់ភ្លើងឡាស៊ែ សម្រាប់ម៉ូតូធំស៊េរីថ្មី
- 2016-01-09 22:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BMW នឹងបំពាក់ភ្លើងឡាស៊ែ សម្រាប់ម៉ូតូធំស៊េរីថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតយានយន្តអាល្លឺម៉ង់ BMW បានបង្ហាញអតិថិជននៅក្នុងពិព័រណ៍អេឡិចត្រូនិក CES 2016 ថា ក្រុមហ៊ុនគ្រោងនឹងបំពាក់មកជាមួយនូវភ្លើងឡាស៊ែសម្រាប់ម៉ូតូធំ នាពេលអនាគត។
បច្ចេកវិទ្យាភ្លើងឡាស៊ែនៅចង្កៀងខាងមុខ មិនមែនជាបច្ចេកវិទ្យាថ្មីទេសម្រាប់រថយន្ត ព្រោះ BMW ធ្លាប់បំពាក់នៅរថយន្តប្រភេទកីឡា i8 រួចមកហើយ ប៉ុន្តែសម្រាប់ម៉ូតូវិញ នេះជារឿងថ្មីមួយ ហើយក្រុមហ៊ុនគ្រោងនឹងបំពាក់នៅម៉ូតូស៊េរី BMW Motorrad K1600GTL។
បើតាមក្រុមហ៊ុនបានបញ្ជាក់ថា អត្ថប្រយោជន៍នៃភ្លើងឡាស៊ែនេះ គឺជាជួយកាត់បន្ថយការប្រើប្រាស់ថាមពលបានពាក់កណ្ដាល បើធៀបនឹងភ្លើង LED, ពន្លឺភ្លើងច្បាស់ល្អ និងជះពន្លឺបានទ្វេជា២ រហូតដល់ចម្ងាយ៦០០ម៉ែត្រ។ រីឯគុណវិបត្តិរបស់វាគឺ វាជះឥទ្ធិពលអាក្រក់ដល់អ្នកធ្វើដំណើរបញ្ច្រាសទិសគ្នា និងមានតម្លៃថ្លៃ៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Zing