BMW ចេញគំរូរថយន្តថ្មីប្រណិត ប្រារព្ធខួប១០០ឆ្នាំ
- 2016-03-08 22:35:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BMW ចេញគំរូរថយន្តថ្មីប្រណិត ប្រារព្ធខួប១០០ឆ្នាំ
ចន្លោះមិនឃើញ
ដើម្បីប្រារព្ធខួប ១០០ឆ្នាំរបស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តប្រណិតអាល្លឺម៉ង់ BMW បានដាក់បង្ហាញគំរូរថយន្តនាពេលអនាគតមួយឈ្មោះ BMW Vision Next 100 Concept។
BMW Vision Next 100 Concept ជាគំរូរថយន្តប្រណិតមួយ ដែល BMW ចង់ពញ្ញាក់អារម្មណ៍មនុស្សនៅជុំវិញពិភពលោកពីរូបរាងប្លែក និងបច្ចេកវិទ្យាទំនើបនឹកស្មានមិនដល់សម្រាប់ពេលអនាគតលើរថយន្តខ្លួន ដើម្បីប្រជែងនឹងម៉ាករថយន្តប្រណិតដទៃ ពិសេសរថយន្ត Mercedes-Benz F 015។
BMW បង្កើតឡើងតាំងពីឆ្នាំ ១៩១៦ ដោយបានណែនាំបច្ចេកវិទ្យាថ្មីបំពាក់លើស៊េរីរថយន្តទំនើបៗរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចេកវិទ្យាលេចធ្លោដែល BMW ធ្លាប់បានបង្កើតឡើងនិងបានបំពាក់លើរថយន្ត BMW ស៊េរីថ្មីៗគឺ បច្ចេកវិទ្យា Gesture Control ដែលអាចឱ្យអ្នកបើកបរ បិទបើកសំឡេង ទទួលឬបដិសេធការហៅតាមទូរសព្ទជាដើម។
ពិសេសជាងនេះ រាល់គ្រោងឆ្អឹងពពួករថយន្ត BMW 7 ស៊េរិ ០១៦ សុទ្ធតែផលិតឡើងដោយ Carbon Core ដែលជួយកាត់បន្ថយទម្ងន់រថយន្តបានដល់ទៅជាង ៨០គ.ក។ អនាគតរថយន្ត BMW នឹងមានរាងហើយបច្ចេកវិទ្យាទំនើបយ៉ាងណា រង់ចាំតាមដានទាំងអស់គ្នា៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ BMW, Autoblog