Redmi Pro 3 មាន​ RAM ​ដល់​ទៅ​ 3GB ប៉ុន្តែ​តម្លៃ​ត្រឹម​ ១៣៨​ដុល្លារ

  • 2016-03-30 16:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Xiaomi បាន​ប្រកាស​ជា​ផ្លូវ​កា​ពី​វត្តមាន​របស់​ទូរសព្ទ​ Redmi Pro 3 ដែល​មាន​​​លក្ខណៈ​សម្បត្តិ​​ខ្លាំង​ក្លា​ ប៉ុន្តែ​មាន​តម្លៃ​ថោក​សឹង​មិន​គួរ​ឲ្យ​ជឿ។

 

 

មើល​លើ​រូបរាង​របស់​ទូរសព្ទ​ស៊េរី​ថ្មី​នេះ​ឃើញ​ថា​មិន​ខុស​ប្លែក​គ្នា​ខ្លាំង​ពី​ Redmi 3 នោះ​ឡើយ​ ប៉ុន្តែ​បើ​ពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​ឃើញ​ថា​បាន​កែ​សម្រួល​ឲ្យ​កាន់​តែ​​​ប្រសើរ​ជាង​មុន។ ជាក់​ស្ដែង​គឺ​មាន​បំពាក់​បន្ទះ​ Chip Snapdragon 616 ប្រភេទ​ 64-bit, GPU Adreno 405, អង្គ​ចងចាំ​​ម៉ាស៊ីន​ទំហំ​ ​៣២GB (មាន​រន្ធ​បន្ថែម​ពី​ក្រៅ​បាន)​ និង​មាន​បំពាក់​ RAM ប្រភេទ​ LPDDR3 ទំហំ​៣GB។

 

 

ចំណែក​អេក្រង់​វិញ​មាន​ទំហំ​៥​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ HD ព្រម​ទាំង​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​១៣MP និង​កាមេរ៉ា​ខាង​មុខ​សម្រាប់​ Selfie មាន​ទំហំ​៥MP។ ក្រៅ​ពី​នេះ​ក៏​មាន​បំពាក់​ថ្ម​ដែល​មាន​ទំហំ​ធំ​ដល់​ទៅ​ ៤១០០mAh និង​មាន​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​មក​ជា​មួយ​ផង​ដែរ។

 

 

ទូរសព្ទ​កំពូល​ខាង​លើ​​នេះ​ដែរ​គឺ​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​តម្លៃ​​​ត្រឹម ​​៨៩៩​យ័ន(​ប្រមាណ​១៣៨​ដុល្លារ) ដែល​នឹង​មាន​ដាក់​លក់​នា​ថ្ងៃ​ទី​៦​ ខែ​មេសា​ខាង​មុខ​នេះ។ ក្រុមហ៊ុន​ Xiaomi មិន​បាន​បញ្ជាក់​ទេ​ថា​​នឹង​មាន​ផែនការ​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្រៅ​ស្រុក​ឬ​យ៉ាង​ណា៕

 

​​​​​​​​​​​​​ចុច​អាន៖ “Descendants of the Sun” ល្បី​ដល់​ថ្នាក់​គេយក​បញ្ចូល​ក្នុង​កម្មវិធី​សម្រាប់​ Selfie

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទថ្មី