សាសា បង្ហើប​រឿង​រៀប​ការ

  • 2016-06-08 17:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​ថោន កញ្ញា សាសា ​បាន​ព្រលយ​ថា​ ចង់​រៀប​ការ​ជាមួយ​នឹង​អ្នក​រកស៊ី​ម្នាក់​ ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​ ព្រោះ​កំពុង​ជាប់​រវល់​រកស៊ី​ទាំង​សង្ខាង​។

 

"រឿង​រៀបការ​គឺ​ចង់​ណាស់​បង ប្រហែល​ជា​បន្តិច​ទៀត​។ ណាមួយ​អាយុ​ក៏​ច្រើន​ហើយ​ដែរ​ ប៉ុន្តែ​ខ្ញុំ​និង​ដៃគូ សុទ្ធ​តែ​ជាប់​រវល់​រកស៊ី​រៀង​ខ្លួន​ "។ សាសា​ថ្លែង​ក្នុង​ថ្ងៃ​ខួប​ ឃុន​ ធារិទ្ធ ​អ្នក​ដឹកនាំ​នៅ​ថោន។

 

 

ម្ចាស់​បទ​ "ផុត​ម៉ោង​១២" បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នាង​និង​សង្សារ​ស្គាល់​គ្នា​ប្រមាណ​ជាង​ ៣​ឆ្នាំ​ហើយ​។​ ជាមួយ​គ្នា​នេះ​នាង​អះអាង​ថា​ ក្រុម​គ្រួសារ​ទាំង​សង្ខាង​ក៏បាន​ដឹង​ពី​រឿង​ពួកគេ​ដែរ​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ទាំង​ពីរ​ ​មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ​។

 

មិន​តែ​ប៉ុណ្ណោះ​ ​ម្ចាស់​បទ​ "បោក​ខោ​អាវ​នឹក​ស្នេហ៍" ថ្លែង​ទាំង​មិន​លាក់​លៀម​​ថា ​ឆ្នាំ​នេះ​នាង​មាន​អាយុ​ ២៧​ឆ្នាំ​ហើយ​ ជា​វ័យ​មួយ​ដែល​ត្រូវ​តែ​គិត​គូ​រឿង​ដៃគូ​ជីវិត​មិន​មាន​អ្វី​ដែល​ត្រូវ​​លាក់​បាំង​ទស្សនិកជន​ទេ​។ ក្នុង​នោះ​នាង​បន្ត​ទៀត​ថា​ ដៃគូ​នាង​ជា​អ្នក​រកស៊ី​ធម្មតា​ មិន​មែន​ជា​អ្នកធំ​មន្ត្រី​រាជការ​ដូច​ដែល​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​កន្លង​មកទេ។

 

សាសា បន្ថែម៖ “​ឥឡូវ​ខ្ញុំ​ និង​គាត់​កំពុង​មើល​ចិត្ត​គ្នា​ ក្នុង​នោះ​បាន​ជា​ខ្ញុំ​ស្រលាញ់​គាត់​ព្រោះ​គាត់​ឲ្យ​តម្លៃ​ខ្ញុំ​ ទៅ​កន្លែង​ណា​មួយ​គាត់​មិន​ចេះ​ចាប់​ដៃ​ចាប់​ជើង​ខ្ញុំ​រញ៉េរញ៉ៃ​ទេ​ គាត់​យល់​ថា​ខ្ញុំ​ជា​អ្នក​សិល្បៈ និយាយ​រួម​ទៅ​គាត់​ជា​មនុស្ស​ស្លូត​បូត​ និង​គោរព​ស្រលាញ់​ខ្ញុំ​"៕

 

អត្ថបទ៖ ថា ម៉ាលីដា​

អត្ថបទថ្មី