​សេន រ៉ានុត ​ត្អូញនឹក​សិល្បៈខ្លាំង​

  • 2016-10-31 18:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​សារ​តាម​រយៈ​បណ្តាញ​សង្គម​ពី​ទឹកដី​សហរដ្ឋ​អាមេរិក​មក សេន រ៉ានុត​ ប្រាប់​ថា​ជាង​១០​ឆ្នាំ​ហើយ​ដែល​ឃ្លាត​ពី​វិស័យសិល្បៈ​ ដោយ​លោក​អះអាង​ថា​នៅ​តែនឹក​និង​​ចង់​ត្រឡប់​ចូល​វិញណាស់​​ ប៉ុន្តែ​ពេល​វេលា​ហាក់​មិន​អំណោយ​ផលទាល់​តែ​សោះ​​។

 

ជីវិត​ក្នុង​ទឹក​ដី​សម្បូរ​ទៅ​ដោយ​ដុល្លារ​នេះ​ សេន រ៉ានុត​ អះអាង​ថា​​​មាន​បងប្អូន​ខ្មែរ​នៅ​ទីនោះ អញ្ជើញ​និង​ស្វាគមន៍​លោក​ទៅ​ច្រៀង​ច្រើន​កន្លែង​ណាស់​ ប៉ុន្តែ​លោក​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ឡើយ​ ព្រោះ​ជាប់​រវល់​ការងារ​រកស៊ី។ ​យ៉ាង​ណា​លោក​សុំ​មិន​ទាន់​បញ្ចេញ​ថា​ការ​ងារ​ នៅ​ទី​នោះ​ជា​ការងារ​ប្រភេទ​អ្វី​ឡើយ​ តែ​លោក​នឹង​បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

 

 

រយៈ​ពេល​៥​ឆ្នាំ​ក្នុង​ទឹកដី​​​អាមេរិកអតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​រស្មីស្ទឹង​សង្កែ ​ប្រាប់​ថា​​រវល់ច្រើន​​៖ "ពេលនេះ​បង​អត់​បាន​គិត​ថា​វិល​ទៅ​រក​សិល្បៈ​វិញ​ទេ ​តែ​បង​នឹក​ ព្រោះ​​បង​មាន​កេរ្តិ៍ឈ្មោះ​សព្វ​ថ្ងៃ​ក៏​ដោយសារ​សិល្បៈ​ដែរ ម្យ៉ាង​បង​ក៏​ធ្លាប់​បាន​ប្រឡូក​យូរ​ឆ្នាំ​ដែរ។ ពេល​ខ្លះ​បង​ទំនេរ ក៏​ឆ្លៀត​អង្គុយ​កាត់​ត និង​សរសេរ​បទ​ចម្រៀង​ច្រៀង​លេង​ខ្លះៗ​តែ​ប៉ុណ្ណោះ"។

 

ហេតុ​ផល​ដែល​ ម្ចាស់​បទ​ "កំផែង​វណ្ណៈ"​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក លោក​បាន​ឲ្យ​ដឹង​ថា​ ជីវិត​ក្នុង​វិថី​សិល្បៈ​លោក​ប្រឡូក​អស់​រយៈពេល​ជាង​១០ឆ្នាំ​ ហើយ​​ក៏​បាន​ដើរ​កាត់​តាម​បណ្ដា​ប្រទេស​ធំៗ​ រួច​មួយ​ចំនួន​ហើយ​ដែរ​ ។ មិន​តែ​ប៉ុណ្ណោះតារា​ចម្រៀង​រូប​ស្រស់​សង្ហារ​រូបនេះ​ ប្រាប់ថា​អាជីព​​សិល្បៈ​លោក​ក៏​បាន​ទទួល​ជោគជ័យ​សមរម្យ​ដែរ ​ចឹង​ហើយ​ល្មម​ដល់​ពេល​​សម្រាក​និង​ចាប់​អាជីព​ការងារ​ថ្មី​ ដូច្នេះ​ទើប​លោក​សម្រេច​ចិត្ត​រស់នៅ​សហរដ្ឋ​អាមេរិក​។៕

 

អត្ថបទ៖ ថា ម៉ាលីដា​ រូបថត៖ ហ្វេស​ប៊ុក​ សេន រ៉ានុត​

​​​

អត្ថបទថ្មី