CEO វ័យក្មេងលេចមុខក្នុងព្រឹត្តិការណ៍សម្ពោធ Ms Office 365 កាលពីម្សិលមិញ
- 2017-01-18 03:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO វ័យក្មេងលេចមុខក្នុងព្រឹត្តិការណ៍សម្ពោធ Ms Office 365 កាលពីម្សិលមិញ
ចន្លោះមិនឃើញ
លោក ជា ឡង់ដា ដែលជាស្ថាបនិកកម្មវិធីកក់សំបុត្រឡានតាមអនឡាញ បានលេចមុខក្នុងព្រឹត្តិការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការកម្មវិធី Microsoft Office 365 កាលពីម្សិលមិញ។
អតីតនិស្សិត ITនិងជា CEO វ័យក្មេងរូបនេះ ទទួលបានការអញ្ជើញជាភ្ញៀវកិត្តិយសដើម្បីមកចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់សេវាកម្មផ្ទុកឯកសារអនឡាញ (OneDrive) និងកម្មវិធីការិយាល័យអនឡាញថ្មីរបស់ក្រុមហ៊ុន Microsoft គឺ Microsoft Office 365។
អតីតជយលាភីលេខ ១ ក្នុងកម្មវិធី Cambodia ITC Award 2016 រូបនេះបាននិយាយថា កម្មវិធីការិយាល័យអនឡាញថ្មីរបស់ក្រុមហ៊ុន Microsoft ផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ Start up អាជីវកម្មថ្មីៗដូចរូបលោក ដោយហេតុផលសំអាងពីរ គឺទីមួយ ជួយកាត់បន្ថយការចំណាយ ទីពីរ ជួយពន្លឿនការងារឲ្យកាន់តែប្រសើរ ពោលគឺលោកចំណាយតែមួយខែ ៥ ដុល្លារប៉ុណ្ណោះ ដើម្បីប្រើប្រាស់សេវាកម្មលើអនឡាញនេះ។ ជាងនេះទៀត Ms Office 365 អនុញ្ញាតិឲ្យប្រើបានគ្រប់ទីកន្លែង និងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដែលរវល់ការងារការិយាល័យច្រើន ថែមទាំងអាចទំនាក់ទំនងធ្វើការជាមួយគ្នាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕