ទីបំផុត សុគន្ធ និសា បានធ្វើតាមការសន្យាហើយ!
- 2017-04-29 13:25:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត សុគន្ធ និសា បានធ្វើតាមការសន្យាហើយ!
ចន្លោះមិនឃើញ
តារាចម្រៀង សុគន្ធ និសា បានបង្ហាញខ្លួនដូចនឹងការសន្យាហើយ ថានឹងទៅចូលរួមក្នុងពិធីបុណ្យ៧ថ្ងៃភរិយា រិន សាវ៉េត បន្ទាប់ពីមុននេះ នាងបានចេញមុខប្រតិកម្មទៅនឹងការរិះគន់ថា តារាហង្សមាសមិនឃើញទៅចូលរួមបុណ្យសពភរិយាតារាចម្រៀងមកពីខេត្តបន្ទាយមានជ័យ។
នៅថ្ងៃចេញមុខប្រតិកម្មទៅនឹងការរិះគន់ សុគន្ធ និសា បានបង្ហើបថា ថ្ងៃបុណ្យខួប ៧ថ្ងៃនេះ នាងនឹងព្យាយាមលៃពេលទៅចូលរួមឲ្យបាន ហើយទីបំផុតទៅពិតមែននៅរសៀលនេះ។ រួមដំណើរជាមួយនាង គេឃើញមានតារារួមទ្រនំរបស់នាងលោក ណុប បាយ៉ារិទ្ធ ម្នាក់ទៀត ក៏បានទៅចូលបុណ្យនេះដែរ។ ដោយឡែក ព្រាប សុវត្ថិ សុគន្ធ កញ្ញា ឆន សុវណ្ណារាជជាដើម មិនបានចូលរួមទេ ដោយពួកគេទាំងនេះ កំពុងជាប់បេសកកម្មនៅក្រៅប្រទេស គឺជប៉ុន និងកូរ៉េ រៀងខ្លួន។
មានការកត់សម្គាល់ថា នៅថ្ងៃខួប៧ថ្ងៃនេះ មានមិត្តរួមអាជីពរបស់ រិន សាវ៉េត ច្រើននាក់បានទៅចូលបុណ្យក្នុងនោះ ក្រៅពី និសា នៅក្រុមសិល្បករដឹកនាំដោយសមាគមសិល្បៈស្ម័គ្រចិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទៀត ក៏បានទៅចូលរួមដែរ ដែលមានដូចជា Vj Alaskoo អ្នកនាង ផាន់ ម៉ូនីកា ឈិន សុធារី លោក គុន រៀមរតនៈ ហេង ប៊ុនលាភ និងតារាចម្រៀង វិជ្ជបុត្រ ជាដើម៕