ឃើញរូប សង្វេគតារា​ចម្រៀង​សិច​ស៊ី​ ឆ្នាំ ​១៩៩៨​ អ៊ុំ គន្ធា

  • 2017-07-05 09:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​លោក​ថា តារា​ចម្រៀង​សិច​ស៊ីជាង​គេ​បំផុត​ អំឡុង​ឆ្នាំ​១៩៩៨ ​​អ្នកនាង អ៊ុំ គន្ធា បាន​រស់នៅជាមួយ​មេរោគ​អេដស៍​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​បន្ត​ថា​ បើ​គិត​តាំង​ពី​ពេល​កើត​ជំងឺនេះ រហូត​មក​ដល់​​ឆ្នាំ​ ២០១៧​ តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​បាន​ផ្ទុក​មេរោគ​អេដស៍​អស់​រយៈ​ពេល​ ១៤​ឆ្នាំ​ហើយ​។ ហេតុ​ផល​ដែល​នាង​បាត់​មុខ​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​​ដោយ​សារ​តែ​ការ​បាក់​ទឹក​ចិត្ត​ពេល​ដឹង​ថា​ ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍​ មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​អ្នក​សិល្បៈ និង​មហា​ជន​។

“រយៈ​ពេល​១៤ ឆ្នាំ​មក​ហើយ​ដែល​នាង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ សព្វ​ថ្ងៃ​នេះ​នាង​រស់​នៅ​ភូមិ​វិមានទ្រុង​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ​ រស់​នៅ​ដោយ​ខ្វះ​ខាត​ចិញ្ចឹម​កូន ២នាក់​ក្នុង​បន្ទុក​ ឯ​កូន​ប្រុស​ពៅ​ក៏​ផ្ទុក​មេរោគ​អេដស៍​ដែរ​ ចំណែក​ឯ​ម្ដាយ​ក៏​មាន​ជំងឺ​ធ្ងន់​ដែរ​"។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ អ៊ឹម ជីវ៉ា​ ៕

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ពីហ្វេសប៊ុក អ៊ឹម ជីវ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី