របៀប​បម្លែង​វីដេអូ​ទៅ​ជា​រូបភាព​ចលនា​ ​GIF

  • 2017-08-02 07:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GIF​ ​ជា​ប្រភេទ​រូបភាព​មាន​ចលនា​ ​ដែល​ល្អ​សម្រាប់​បង្ហាញ​ជំនួស​ឲ្យ​វីដេអូ​ខ្លីៗ​ ​ជា​ពិសេស​វីដេអូ​បែប​កំប្លែង​ ​ដោយសារ​វា​ប្រើប្រាស់​ទំហំ​តូច​ ​ហើយ​អាច​ដំណើរ​ការ​បាន​ល្អ​លើ​គេហទំព័រ​ ​ឬ​ស្មាតហ្វូន​នានា។ ចំពោះ​តិចនិក​ផលិត​រូបភាព​ប្រភេទ​នេះ​ ​គឺ​អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ​ ​៖

វិធី​ទី​ ​១

ចូល​ទៅ​កាន់​វេបសាយ​ ​giphy.com​ ​នោះ​វា​នឹង​ជួយ​បម្លែង​វីដេអូ​ ​ទៅ​ជា​រូបភាព​មាន​ចលនា​យ៉ាង​ងាយ​ស្រួល​ ​ដែល​គ្រាន់​ទាញ​យក​ពី​ ​YouTube, Vimeo​ ​ឬ​កុំព្យូទ័រ​របស់​អ្នក​ ​ហើយ​រូប​ ​GIF​ ​ដែល​ផលិត​បាន​នោះ​ ​គឺ​ទាញ​ចេញ​ពី​រយៈពេល​ ​១០​ ​នាទី​យ៉ាង​យូរ​ពី​វីដេអូ។

វិធី​ទី​ ​២

ប្រើ​កម្មវិធី​ ​ShotCut​ ​សម្រាប់​កាត់​ត​វីដេអូ​ខ្លីៗ​ដោយ​ឥត​គិត​ថ្លៃ​ហើយ​ងាយស្រួល​ប្រើប្រាស់។

  • ចុច​លើ​ ​Open file > ជ្រើសរើស​វីដេអូ​ ​ចូល​ក្នុង​​ ​Editor
  • ប្រសិនបើ​អ្នក​ត្រូវ​ការ​តម្រឹម​ ​ចុច​លើ​ ​Filters > icon សញ្ញា​បូក​ ​ដើម្បី​បន្ថែម​ ​filter​ ​ថ្មី។
  • ចុច​លើ​ ​icon​ ​សញ្ញា​ ​monitor​ ​តូច​ដើម្បី​ឃើញ​ ​video filters​ ​រួច​ចុច​លើ​ ​Crop។
  • អ្នក​អាច​ប្រើ​ ​Slider​ ​ដើម្បី​តម្រឹម​តាម​ការ​ចង់​បាន​ចំពោះ​វីដេអូ​នោះ​។
  • ជ្រើសរើស​ចន្លោះ​នាទី​ដែល​អ្នក​ចង់​លុប​ រួច​ចុច​ Delete។ ធម្មតា​វីដេអូ​សម្រាប់​ GIF មិន​គួរ​ច្រើន​ជាង​ ១០វិនាទី​នោះ​ទេ​។
  • ចុច​លើ​ Export > ជ្រើសរើស​ GIF សម្រាប់​ទំហំ​ GIF គួរ​តែ​ 800 x 600 resolution > ចុច​លើ​ Codec និង​ផ្លាស់ប្ដូរ​ codex ទៅ​ជា​ GIF > ចុច​លើ​ Audio និង​ជ្រើសរើស​ Disable audio។
  • ចុង​ក្រោយ​ចុច​លើ​ Export file > ផ្ដល់​ឈ្មោះ​ជា​មួយ​នឹង​ extension .gif រួច​ចុច​ Save៕ ចុច​ទាញ​យកកម្ម​វិធី​ ​ShotCut

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techradar   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី