រតនៈ វិសិដ្ឋ រៀប​រាប់​រឿង​ជីវិត​​ពិត​ក្នុង​ស្នាដៃ​ថ្មី​១​ដែល​មិន​ធ្លាប់​បង្ហាញ

  • 2017-08-10 08:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ចម្រៀង រតនៈ វិសិដ្ឋ ប្រាប់​ Sabay ថា​ នា​ពេល​ថ្មីៗ​នេះ លោក​កំពុង​ត្រៀម​ចេញ​ចម្រៀង​ថ្មី​មួយ​បទ​ដែលនិយាយ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ និង​ជា​ស្នាដៃ​របស់​លោក​ផ្ទាល់​តែ​ម្ដង​។

លោក​បាន​ឲ្យ​ដឹង​ថា បទ​ដែល​លោក​កំពុង​ផលិត​​នេះ មាន​ចំណង​ថា "ខ្ញុំ​ទេ​អ្នក​ឯកា" ដែល​លោក​សរសេរ​ឡើង​ពី​រឿង​រ៉ាវ​ពិត​ក្នុង​ជីវិត​របស់​លោក និង​លាយ​ឡំ​កែ​ច្នៃ​ខ្លះ​ៗ ឲ្យ​វា​កាន់​មាន​ន័យ​ល្អ​ប្រសើរ។

“បទ​នេះ​គឺ​បង​រៀប​ចំ​សរសេរ​ដោយ​ខ្លួន​ឯង​តែ​ម្ដង ហើយ​បង​មាន​អ្នក​ពិភាក្សា​សម្រាប់​រាល់​ចំណុច​ខ្វះ​ខាត ហើយ​បង​នឹង​ចេញ​ខ្លួន​ឯង​នៅ​លើក​ផេក​បង​តែ​ម្ដង អត់​មាន​ពាក់​ព័ន្ធ​ជា​មួយ​ផលិតកម្ម​ណា​មួួ​ទេ"។ តួ​ប្រុស​ក្នុង​រឿង "រាជបុរី Comeback" បន្ថែម។

តារា​ប្រុស​សាច់​ដុំ​ណែន​ខាង​លើ​ បញ្ជាក់​ថាចម្រៀង​ខាង​លើ​នេះ​ គឺ​​ជា​បទ​​ដំបូង​បំផុត​របស់​ខ្លួន​ ដូច្នេះ​ហើយ​ ទើប​រូប​លោក​ ចង់​ប្រើ​ពេល​ឲ្យ​យូរ​បន្តិច​ដើម្បី​សម្រិត​សម្រាំង​ឲ្យ​វា​កាន់​តែ​ល្អ ដើម្បី​អាច​ទទួល​បាន​ការ​គាំទ្រក្នុង​ទាំង​ស្រទាប់​យុវវ័យ និង​មហាជន​ទូទៅ។ ​​​ “បទ​នេះ​គឺ​បង​រៀប​ចំ​សរសេរ​ដោយ​ខ្លួន​ឯង​តែ​ម្ដង ហើយ​បង​មាន​អ្នក​ពិភាក្សា​សម្រាប់​រាល់​ចំណុច​ខ្វះ​ខាត ហើយ​បង​នឹង​ចេញ​ខ្លួន​ឯង​នៅ​លើក​ផេក​បង​តែ​ម្ដង អត់​មាន​ពាក់​ព័ន្ធ​ជា​មួយ​ផលិតកម្ម​ណា​មួយទេ"។ តួ​ប្រុស​ក្នុង​រឿង "រាជបុរី Comeback" បន្ថែម៕

ជុំ​វិញ​ការ​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម អ្នក​ចម្រៀង​ក្នុង​ក្រុម Alex Entertainment រូប​នេះ ​រំលឹក​ថា៖ "​កន្លង​មក​ធ្លាប់​មាន​ផលិតកម្ម​ចម្រៀង​ទាក់​ទង​ ឲ្យ​បង​ចូល​ច្រៀង​ដែរ​ តែ​ដោយ​សារ​បង​មាន​លក្ខខណ្ឌ​មួយ​ចំនួន​សំណូម​ពរ​ទៅ​គេ​ ហើយ​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ឆ្លើយ​តប​ បង​ក៏​ចេញ​ច្រៀង​ខ្លួន​ឯង​តែ​ម្ដង​ទៅ"។

អត្ថបទ៖ សុខណា

អត្ថបទថ្មី