មកស្គាល់ ក្រុមកុលសម្ព័ន្ធទាំង៥ សាហាវ និងគ្រោះថ្នាក់បំផុត លើពិភពលោក

  • 2017-08-17 04:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផែនដី​នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​រស់​នៅ។ ថ្វី​បើ​មនុស្ស​កំពុងតែ​ឈាន​ទៅ​មុខ នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត កំពុង​រស់​នៅ​ក្នុង​ព្រៃ​ផង​ដែរ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រុម​កុលសម្ព័ន្ធ​រស់​នៅ​ក្នុង​ព្រៃ នៅ​តែ​មាន​នៅ​ទូទាំង​ពិភពលោក​តែម្ដង។ មនុស្ស​ទាំង​អស់​នេះ មិន​ដឹង និង​អើពើ​ពី​ពិភពលោក​ដ៏​ទំនើប​ខាងក្រៅ​ឡើយ។

ពួកគេ​មិន​មាន​អាហារ​បរិភោគ​ត្រឹមត្រូវ​ឡើយ ហើយ​ពឹងផ្អែក​លើ​ផ្លែឈើ និង សាច់​សត្វ។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​មិន​មាន​អគ្គិសនី​ប្រើប្រាស់​ដូច​យើង​សព្វ​ថ្ងៃ​ឡើយ ពោល​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ពន្លឺ​ព្រះអាទិត្យ និង ភ្លើង​នៅ​ពេល​យប់។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​មិន​មាន​សំលៀកបំពាក់​ត្រឹមត្រូវ​ដូច​យើង​ដែរ ដោយ​យក​ស្លឹក​ឈើ​មក​បិទបាំង​ខ្លួន​ប៉ុណ្ណោះ។

នៅ​ក្នុង​ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​នូវ ក្រុម​កុលសម្ព័ន្ធ​ទាំង ៥ ដែល​សាហាវ និង​គ្រោះថ្នាក់​បំផុត នៅ​លើ​ពិភពលោក​នេះ។

#១ ក្រុម​កុលសម្ព័ន្ធ Caribs

តើ​អ្នក​ធ្លាប់​ឮ​ឈ្មោះ​ពួក Cannibals ទេ? ពួកគេ​គឺ​ជា​មនុស្ស​ដែល​ស៊ី​សាច់​មនុស្ស​ជា​អាហារ។ ពួកគេ​កំពុង​រស់នៅ​តាម​តំបន់​កោះ​ការាបៀន (Caribbean) និង​ស៊ីសាច់​មនុស្ស​ជា​អាហារ។ ពួកគេ​ជា​ក្រុម​មនុស្ស​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​អនុវត្ត​ការ​ស៊ី​សាច់​មនុស្ស​ជា​អាហារ។ ក្រោយ​មក វា​ក៏​បាន​រីក​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​តែម្ដង។

#២ ក្រុម​កុលសម្ព័ន្ធ Aztec

Aztecs គឺ​ជា​ក្រុម​កុលសម្ព័ន្ធ​ឃោរឃៅ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ពួកគេ​មាន​វត្តមាន​នៅ​ទ្វីប​អាមេរិក មុន​ពេល​គេ​រក​ឃើញ​ទីក្រុង Columbus នៃ​រដ្ឋ Ohio របស់​សហរដ្ឋអាមេរិក​ទៅ​ទៀត។ ពួកគេ​អនុវត្ត​ការ​បូជា​មនុស្ស ដោយ​កាត់​បេះដូង​ជនរងគ្រោះ និង​យក​រាងកាយ​សេសសល់​ទៅ​ចម្អិន​ធ្វើ​ជា​អាហារ។ ពួកគេ​ធ្វើ​បែប​នេះ នៅ​រៀងរាល់​ព្រះចន្ទ​ពេញ​វង់ និង​ថ្ងៃ​ដែល​គ្មាន​ព្រះចន្ទ ហើយ​ការ​ធ្វើ​បែប​នេះ ពួកគេ​ជឿជាក់​ថា នឹង​អាច​ផ្គាប់​ចិត្ត​ព្រះអាទិត្យ និង​ព្រះចន្ទ ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ព្រះ។

#៣ ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​អាមេរិក (Native Americans)

ក្នុង​អំឡុង​ពេល​ច្បាំង​ដណ្ដើម​ទ្វីប​អាមេរិក គេ​បាន​ជឿជាក់​ថា មាន​ក្រុម​កុលសម្ព័ន្ធ​ឥណ្ឌា​មួយ​ចំនួន អនុវត្ត​ការ​ស៊ីសាច់​មនុស្ស​ជា​អាហារ​នៅ​អាមេរិក។ នៅ​ក្នុង​ឆ្នាំ ១៧៦៨ តា​អាចារ្យ​ម្នាក់​មក​ពី​ប្រទេស​អេស្ប៉ាញ បាន​ទៅ​មើល​សកម្មភាព​របស់​កុលសម្ព័ន្ធ​នោះ។ ក្រុម​កុលសម្ព័ន្ធ​ដ៏​សាហាវ​នេះ បាន​ចាប់​ជនរងគ្រោះ​ម្នាក់ កាត់​បំពង់​ក ពន្លាត់​ស្បែក និង​កាត់​សាច់​ជា​ដុំៗ ហើយ​ស៊ី​នៅ​ចំពោះ​មុខ​តា​អាចារ្យ​នោះ​តែម្ដង។

#៤ ក្រុម​កុលសម្ព័ន្ធ Fiji

បច្ចុប្បន្ន​នេះ Fiji ដែល​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អូស្យានី (Oceania) គឺ​ជា​ទីកន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បំផុត​មួយ នៅ​លើ​ពិភពលោក។ ប៉ុន្តែ​បើ​ងាក​ទៅ​មើល កាល​ពី​ប៉ុន្មាន​សតវត្ស​មុន​វិញ វប្បធម៌​ស៊ី​សាច់​មនុស្ស​ជា​អាហារ ត្រូវ​បាន​រីក​រាលដាល នៅ​ក្នុង​តំបន់ Melanisia, Sebagai និង Polynesia ដែល​ស្ថិត​នៅ​តំបន់​ខាងលើ។ មិនតែប៉ុណ្ណោះ ក្រុម​មួយ​មាន​ឈ្មោះ​ថា Seorang បាន​សារភាព​ថា ពួក​គេ​បាន​ស៊ី​មនុស្ស​អស់ ៧៨៥ នាក់ និង​អះអាង​ថា ពួកគេ​ពិត​ជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​ធ្វើ​បែប​នេះ។

#៥ ក្រុម​កុលសម្ព័ន្ធ Karowai

Karowai គឺ​ជា​ក្រុម​កុលសម្ព័ន្ធ ដែល​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ជាទូទៅ ពួក​គេ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្នុង​ខេត្ត Papua។ ពួកគេ​តែង​ស៊ី​សមាជិក​កុលសម្ព័ន្ធ​ខ្លួន​ឯង ដែល​ពួកគេ​សង្ស័យ​ថា​ជា​មេធ្មប់។ ពួកគេ​រស់នៅ​លើ​ដើម​ឈើ​ខ្ពស់ៗ ដើម្បី​ការពារ​ខ្លួន​ពី​សត្វ​ព្រៃ​សហាវ និង​ក្រុម​កុលសម្ព័ន្ធ​ឯ​ទៀត៕

ចុច​អាន៖

ប្រភព៖ buddymantra   ប្រែ​សម្រួល៖ សេង ឡុង