Webcam បង្កើតបានជាង ២ ទសវត្សរ៍តែបន្តល្បីដល់សព្វថ្ងៃ
- 2017-08-23 09:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Webcam បង្កើតបានជាង ២ ទសវត្សរ៍តែបន្តល្បីដល់សព្វថ្ងៃ
ចន្លោះមិនឃើញ
Webcam ត្រូវបានគេស្គាល់ជាប្រភេទឧបករណ៍វីដេអូកាមេរ៉ា ដែលអាចផ្ដល់ឬផ្សាយផ្ទាល់នូវរូបភាពក្នុងពេលជាក់លាក់មួយតាមរយៈកុំព្យូទ័រមួយតទៅបណ្ដាញកុំព្យូទ័រផ្សេងទៀត។ ខុសពីពពួក IP Camera ដែលតភ្ជាប់តាមរយៈ Wi-Fi ប៉ុន្តែ Webcam មានខ្លះជាប្រភេទតតាមខ្សែ USB និងខ្លះទៀតបំពាក់នៅខាងក្នុងម៉ាស៊ីនកុំព្យូទ័រយួរដៃ (Laptop)។
Webcam ត្រូវបានអភិវឌ្ឍឡើងដំបូងបង្អស់នៅឆ្នាំ ១៩៩១ នៅក្នុងនាយកដ្ឋានវិទ្យាសាស្ត្រកុំព្យូទ័រនៃសកលវិទ្យាល័យ Cambridge។ បោះជំហានចូលទីផ្សារដំបូងជាប្រភេទឧបករណ៍ QuickCam ស-ខ្មៅ បង្កើតដោយក្រុមហ៊ុនសហរដ្ឋអាមេរិក Connectix នៅឆ្នាំ ១៩៩៤ រួចបានលក់ទៅឲ្យ Logitech នៅឆ្នាំ ១៩៩៨។ សឹងតែគ្រប់ Laptop ទាំងអស់នាពេលបច្ចុប្បន្នបានភ្ជាប់នូវ Webcam មកស្រាប់ខាងក្នុងម៉ាស៊ីន ករណីបើកុំព្យូទ័រខ្លះអត់ យើងអាចចំណាយថវិកាទិញឧបករណ៍នោះនៅលើទីផ្សារបាន ហើយយកមកដោតភ្ជាប់ប្រើប្រាស់ជាធម្មតា។
បច្ចុប្បន្នឧបករណ៍នេះ បានផ្ដល់ភាពងាយស្រួលនិងពេញនិយមក្នុងការប្រើប្រាស់ទូទាំងសកលលោក។ ដូចជាការទំនាក់ទំនងគ្នា (Video Chat), ការណាត់ជួប (Online) និងការផលិតវីដេអូថតមុខខ្លួនឯងដែលកំពុងល្បីលើគេហទំព័រ YouTube និងសារព័ត៌មាន BBC។ ក្រៅពីនោះក៏ផ្ដល់ឲ្យមនុស្សអាចធ្វើការពីគេហដ្ឋាន ដោយប្រើអ៊ីនធឺណិតនិងមិនចាំបាច់ទៅកាន់ការិយាល័យផ្ទាល់។
+អត្ថប្រយោជន៍នៃ Webcam
+គុណវិបត្តិនៃ Webcam
កាត់បន្ថយការជួបមុខដោយផ្ទាល់
Hacker អាចវាយប្រហារបានតាមរយៈ Webcam
អាចប្រើសម្រាប់ថតវីដេអូខុសច្បាប់
គុណភាពកាមេរ៉ានៅខ្សោយ។
ឃាតករ៉ូបូត អាចជាអាវុធប្រល័យលោកជំនាន់ទីបីដ៏ខ្លាំង
Sony A9 ថតលើគោកក៏លឿន ថតក្នុងទឹកក៏ច្បាស់ តម្លៃមិនអាចតថ្លៃសមត្ថភាព