ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ខ្នាត​ធំ​របស់​ខ្លួន Angelina Jolie ជួប​រឿង​ដ៏​រីករាយ​ច្រើន​ដល់​ម្ល៉ឹង​!

  • 2017-09-16 03:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ១៥​ខែ​​កញ្ញា​កន្លង​ទៅ​ រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់ប៉ា​របស់​ខ្ញុំ" ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ទីក្រុង​ New York ក្រោម​វត្តមាន​ចូលរួម​ពី​មនុស្ស​ពិសេស​ជា​ច្រើន​របស់​ Angelina Jolie។

ក្នុង​កម្មវិធី​ថ្ងៃ​នោះ​ ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ ក្រៅ​ពី​មាន​ការ​ចូលរួម​ពី​ កូនៗ​ទាំង​ ៦របស់​ Jolie​ អ្នក​ស្រី ​អ៊ឹង លួង លោក​រិទ្ធី​ ប៉ាន់ និង​តួ​សម្ដែង​ ក៏​ដូចជា​ក្រុម​ការងារ​ផលិត​រឿង​ជា​ច្រើន​នាក់​ទៀត​ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ជា​ពិសេស​ពី​ឪពុក​របស់​នាង​ លោក​ John Voight ដែរ។

Jolie, កូន​ទាំង​ ៦​របស់នាង, អ្នកស្រី​ ​អ៊ឹង លួង, លោក​រិទ្ធី​ ប៉ាន់ និង​ក្រុម​ការងារ​ផលិតរឿង​​
Jolie និង​កូន​កម្លោះ​ទាំង​ ២
Jolie និង​ អ្នកស្រី​ ​អ៊ឹង លួង

ដូច​ដែល​ប្រិយមិត្ត​ បាន​ជ្រាប​ស្រាប់​ ទំនាក់​ទំនង​របស់​ តារា​ស្រី​ហូលីវូដ​រូប​នេះ​ និង​ឪពុក​មិន​សូវ​ស្និទ្ធស្នាល​ដូច​ ឪពុក​កូន​គេ​ដទៃ​ទេ ណាមួយ​កន្លង​មក​ពួកគេ​ក៏​ធ្លាប់​មាន​រឿង​មិន​សប្បាយ​ចិត្ត​នឹង​គ្នា​ដែរ អស់​រយៈ​ពេល​ ៦​ឆ្នាំ​កន្លះ​មក​ហើយ។ ប៉ុន្តែ​​ដោយសារ​កាត់​មិន​ដាច់​ ក្ដី​ស្រឡាញ់​នៅ​តែ​មាន​ ពេល​នេះ​អ្នក​ទាំង​ ២ បាន​វិល​មក​រក​សភាព​ប្រសើរ​ជាង​មុន​ហើយ​ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ចិត្ត​រំភើប​​ទៅតាម​នោះ​ដែរ។ កាន់​តែ​រីករាយ​ គឺ​ថ្ងៃ​ពិសេស​របស់​ Jolie ក្នុង​ឱកាស​សម្ពោធ​រឿង​ខ្នាត​ធំ​នេះ​ លោក John Voight ក៏​បាន​មក​ចូលរួម​ដែរ។

លោក​ John Voight (រូប​ខាងស្ដាំ)

ដោយឡែក​រឿង​មួយ​ទៀត​ ក្រៅ​ពី​មាន​ភាព​ភ្ញាក់​ផ្អើល​នឹង​វត្តមាន​របស់​ឪពុក​ Agelina មហាជន​ក៏​ភ្ញាក់​នឹង​សម្រស់​របស់​តារា​ស្រី​រូប​នេះ​ដែរ។ ថ្ងៃ​នោះ​ដែរ​ អ្នក​ម្ដាយ​កូន​ ៦​នាក់​មួយ​នេះ​ បាន​ស្លៀក​រ៉ូប​ពណ៌​ប្រផេះ​ អត់​ដៃ​វាល​ស្មា​ ដែល​បាន​បង្ហាញ​រូប​សាក់​ពេញ​ខ្នង និង​ដៃ​ទាំង​សង​ខាង​គួ​រ​ឲ្យ​ចាប់​អារម្មណ៍។

គួរ​បញ្ជាក់​ថា​ សាក់​យ័ន​នេះ​ ត្រូវ​បាន​គូស​ដោយ​អតីត​សង្ឃ​ថៃ​ម្នាក់​ អំឡុង​ពេល​តារា​ស្រី​រូប​នេះថត​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ក្នុង​ខេត្ត​សៀម​រាប៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី