អប​អរ​! ឡូ​រ៉ា​ម៉ម​ ជាប់​ជា​បេក្ខ​នារី​ជម្រើសចុង​ក្រោយ​ ដើម្បី​ដណ្តើមពានស្ត្រីនៃអនាគត តំបន់អាស៊ាន

  • 2017-11-08 08:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ សិល្ប​ករ​ តន្ត្រី​ករ​សម័យ​ បែប​រ៉ក់ និង​ជា​តារា​ចម្រៀង​ អ្នកសរ​សេរ​បទ​ចម្រៀង​ Original កញ្ញា ឡូ​រ៉ា ម៉ម​ ​បាន​ជាប់​ជា​បេក្ខ​នារី​ក្នុង​ជម្រើសចុង​ក្រោយ​បំផុត​ ដើម្បី​ប្រកួត​ពានរង្វាន់​ស្ត្រី​នៃ​អនាគត​ ក្នុង​អា​ស៊ី​ភាគ​អាគ្នេយ៏​ ខាង​ផ្នែក​សិល្បៈ​ និង​​វប្ប​ធម៌​។

នេះ​ជា​មោទន​ភាព​មួយដែល​កម្ពុជា​មាន​សិល្បករ​ឆ្នើម​ម្នាក់​ ដូច​ កញ្ញា​ ឡូរ៉ា ចូល​រួម​ប្រកួត​ប្រជែង​ និង​បង្ហាញ​ពី​ទេព​កោសល្យ​សិល្បៈ​ឱ្យ​បាន​ដល់​បរ​ទេស​។ កញ្ញា​ ឡូរ៉ា​ បាន​បង្ហាញ​សារលើ​ហ្វេសប៊ុករបស់​ខ្លួន​ថា​ ៖ «ខ្ញុំ​រីក​រាយ​ណាស់​ ដោយ​ថ្ងៃ​នេះ​ ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​ល្អ​បំផុត​មួយ​។ ខ្ញុំ​បាន​ជាប់​ជា​បេក្ខ​នារី​ក្នុង​ជម្រើសចុង​ក្រោយ​បំផុត​ សម្រាប់​ជា​ជយ​លាភី​ម្នាក់​ ដែល​អាច​ទទួល​ពាន​រង្វាន់​ ស្ត្រី​នៃ​អនាគត​ ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍ ខាង​ផ្នែក​សិល្បៈ​ និង​ វប្ប​ធម៌​។ ខ្ញុំ​ពិត​ជា​មាន​កិត្តិ​យស​ និងមាន​មោទ​ន​ភាព​ខ្លាំង​ណាស់​ ក្នុង​ការ​ធ្វើ​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ចូល​ការ​ប្រកួត​ប្រជែង​ជា​មួយ​ស្ត្រី​ ក្នុង​អាស៊ី​ភាគ​អាគ្នេយ៍​ដ៏​ឆ្នើម​។»

កម្ម​វិធី​ ស្ត្រី​នៃ​អនាគត​ រៀប​ចំ​ឡើង​ដើម្បី​បង្ហាញ​ស្នា​ដៃ​លេច​ធ្លោ​ និង​ភាព​ល្បី​ល្បាញ​ខាង​ផ្នែក​សិល្បៈ​ វប្បធម៌​សង្គម​ និង​ពាណិជ្ជ​កម្ម​។ ក្រៅ​ពី​ កញ្ញា ឡូរ៉ា ក៏​មាន​ បេក្ខ​នារី​ខ្មែរ​ជា​ច្រើនរូប​ផ្សេង​ទៀត​ដែល​បាន​ជាប់​ជំរើស​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ស្ត្រី​នៃ​អនាគត​ ក្នុង​អាស៊ី​ភាគ​អាគ្នេយ៏​ ផង​ដែរ​។ បើនេះតាម ឡូរ៉ាម៉ម បង្ហាញក្នុងសាររបស់ខ្លួន។

«ខ្ញុំ​សូម​អបអរ​សា​ទរ​ និង​ សូម​ជូន​សំណាង​ល្អ​ ចំពោះ​បេក្ខ​នារី​ខ្មែរ​ទាំង​អស់​​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​បេក្ខ​នារី​ចុង​ក្រោយ​របស់​កម្ពុជា​ដូចជា​មាន​៖ ជ័យ​ច័ន្ទ​កេ​ត្យា​ កូយ​សូ​ដា​នី​ យឹម​រា​ដេត Dr.ពៅ​រតនា សុទ្ធចន្ថា កុង​សូរីតា​ សូ​គុ​ន្ធី​ មន​សា​រួត​ សុខ​ស៊ី​គៀង​ និង​ ឡាវ​មី​សែល​។ ជយោ​កម្ពុជា​»។

ចុចអាន

-របាំ​ខ្មែរ​មួយប្រភេទដែល​បរទេស​ស្គាល់​ច្រើន និង​សរសើរ​មិន​ដាច់​ពី​មាត់

-មិន​ធម្មតាទេ! រឿង​"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" លើក​ពាន​ធំ​១​នៅ​ហូលីវូដ(វីដេអូ)

-ស្រាយ​មន្ទិល​អាយុ​ពិត​​ ពេជ្រ ថៃ​ ​ចេញ​មក​ហើយ​

អត្ថបទ៖ Sunny