បញ្ហា​នេះ​ហើយ​ធ្វើ​ឲ្យ​ រស់ សំអឿន មិន​អាច​ជួយ​ក្រុម​​យប់​មិញ

  • 2017-11-10 03:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​សម្ដែង​ការ​​ខក​ចិត្ត​ចំពោះ​អវត្តមាន​ខ្សែ​ការពារ​ឆ្នើម​ រស់ សំអឿន ដែល​មិន​អាច​ជួយ​​ក្រុម​ ក្នុង​ជំនួប​មិត្ត​ភាព​​​អន្តរជាតិ​​ម្ចាស់​ផ្ទះ​ចាញ់​ ​មីយ៉ាន់ម៉ា ២-១ យប់មិញ។

លោក ប្រាក់ សុណ្ណារ៉ា

​អតីត​គ្រូ​បង្វឹក​បឹង​កេត​រូប​នេះ​បាន​​និយាយ​ថា រស់ សំអឿន ​មាន​បញ្ហា​របួស​ក្រលៀន​ពេល​កំពុង​ហ្វឹកហាត់ ធ្វើ​រូប​គេ​មិន​អាច​បង្ហាញ​ខ្លួន​ជួយ​ក្រុម​បាន។ ប្រសិន​ណា​​ខ្សែ​ការពារ​រូប​​នេះ​គ្មាន​បញ្ហា​របួស​​ទេ​នោះ​ប្រាកដ​ណាស់ ​នឹង​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​​ ១១ នាក់​ដំបូង ១០០% ។

លោក​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​យប់​មិញ​ក្រុម​កម្ពុជា ពិត​ជា​មាន​បញ្ហា​នៅ​តំបន់​ការពារ​ពិត​មែន។ ប៉ុន្តែ​យ៉ាង​ណា​លោក​សង្ឃឹម​ថា ចំពោះ​​ការ​ប្រកួត​ផ្លូវ​ការ​តទល់​ជា​មួយ ហ្សកដានី នឹង​អាច​ប្រសើរ​ឡើង​វិញ ខណៈ​ រស់ សំអឿន អាច​លេង​បាន ១០០ % វិញ​ផង​ដែរ។

​ក្រុម​កម្ពុជា នឹង​ត្រូវ​បើក​​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ខ្លាំង ហ្សកដានី ​ថ្ងៃ​ទី១៤​​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០ នាទី​ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល C នៃ​វគ្គ​ជម្រុះ AFC Asian Cup ៕

រស់ សំអឿន

សកម្មភាព​ប្រកួត​យប់​មិញ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​