​គង់ វង្ស​យ៉ា​ទី ​មិន​ចង់​មាន​ឈ្មោះ​​ខ្លួន​មួយ​ជិះ​ទូក​ពីរ

  • 2017-11-26 03:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែ​មិន​ចង់​មាន​ឈ្មោះ​ចាប់​ត្រី​ដៃ​ពី​រ តារា​​សម្ដែង​ និងពិធី​ការិនី​ល្បី​ឈ្មោះ គង់​ វង្ស​យ៉ាទី មិន​សូវ​បង្ហាញ​មុខក្នុង​ខ្សែ​ភាព​យន្ត​​។ កញ្ញាថា មួយរយៈមកនេះខ្លួ​នជាប់​រវល់​​ការ​ងារ​មួយ​ទៀត គឹធ្វើជា​​ពិធី​ការិនី​​ឲ្យ​ក្រុម​ហ៊ុន​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ ។

តារា​ស្រីរូបស្រស់​ស្អាត​មាន​សមត្ថភាព​ បាន​បោះ​បង់​ឱកាស​ការ​ងារ​ក្នុង​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​រឿង​ឲ្យផលិត​កម្ម​ផ្សេងៗ​ ។ ពិធី​ការិនី​ស្រស់​សោភា​បា្រប់​ Sabay ថា​ ​នាង​ក៏​ស្ដាយ​ចំពោះ​ការ​មិន​ទទួល​សម្ដែង​ ព្រោះ​សុទ្ធ​សឹង​ជា​ការងារ​​នាង​​ស្រលាញ់ ។ ​ «ការងារ​អ្នក​សម្ដែង​ និង​ពិធី​ករ ​គឺ​ជា​មុខ​របរ​របស់​យើង ​ខ្ញុំ​ស្រលាញ់​ណាស់​។ និយាយ​ទៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ខ្ញុំ​ទទួល​ការ​ងារ​ជា​ពិធី​ការិនី​ឲ្យ​ក្រុម​ហ៊ុន​ផ្សេង​នៅ​តាម​បណ្ដា​ខេត្ត​ច្រើន​ ។ អ៊ីចឹង​ខ្ញុំ​មិន​អាច​ទទួល​ថត​រឿង​បាន​ទៀត​ទេ ​ធ្វើ​ម៉េច​យើង​រវល់​ កុំ​ឲ្យ​គេ​ថា​ខ្លួន​មួយ​ជិះ​ទូក​ពីរ។»

​​​ ក្រោយ​ពេល​ទៅ​កើប​ប្រាក់​នៅ​តាម​បណ្ដា​ខេត្ត​ជា​ពិធី​ការិនី​ឲ្យ​ក្រុម​តាម​ក្រុម​ហ៊ុន​​ផ្សេង​ៗ និង​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​ក្នុង​ឆ្នាំ​២០១៧ នៅ​ក្នុង​​ឆ្នាំ​២០១៨ ​ស្រី​ស្អាត ​យ៉ាទី ថា​ បើ​មិន​ជាប់​រវល់​នឹង​ការ​ងារ​ពិធី​ការ​​នី​ច្រើន​នាង​ចាប់​ផ្តើម​ទទួល​ថត​ភាពយន្ត​ខ្លះ​វិញ។ តែ​ទោះ​ជា​យ៉ាង​ ពិធី​ការិនី​ពូកែ​វោហារ​ម្នាក់​នេះបច្ចុប្បន្ន​​​មិន​មាន​កុង​ត្រា​ជា​ពិធី​ការិនី​ឲ្យ​ស្ថានីយទូរទស្សន៍​ណាឡើយ៕​​​​​

ចុចអាន៖

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី