ស្អែក​កុំ​ភ្លេច​ទៅ​សាលា​តិចណូ​ ​បើ​ចង់​ទិញ​កុំព្យូទ័រ​ធូរ​ថ្លៃ​ ​និង​ឃើញ​បច្ចេកវិទ្យា​ទំនើបៗ

  • 2017-12-01 07:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ ​២​ ​ខែ​ធ្នូ​ ​ស្អែកនេះ​ ​ជា​ការ​បើក​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ធំ​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ឆ្នាំ​ ​២០១៧​ ​មាន​ឈ្មោះ​ ​DIGITEKH (ឌីជីថិក)​ ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(សាលា​តិចណូ)។

DIGITEKH (ឌីជីថិក)​ ​ប្រារព្ធ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ ​២ - ៣​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៧​ ​ចាប់​ពី​ម៉ោង​ ​៨​ ​ព្រឹក​ ​ដល់​ ​៦​ ​ល្ងាច​។ ​មាន​ការ​ចូល​រួម​តាំង​បង្ហាញ​ផលិតផល​ថ្មីៗ​ ​និង​ទំនើប​ៗ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ ​៤០​ ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ប្លែក​ភ្នែក​ ​ហើយ​ដក់​ជាប់​អារម្មណ៍​ជាក់ជា​មិន​ខាន។

កុំព្យូទ័រ​ ​ស្មាតហ្វូន​ ​កាមេរ៉ា​ ​គ្រឿង​អេឡិចត្រូនិក​ ​និង​សេវាកម្ម​បច្ចេកវិទ្យា​ជា​ច្រើន​ប្រភេទ​ ​នឹង​មាន​លក់​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​មិន​ធ្លាប់​មាន​ ​សម្រាប់​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ ​Sabay Digital Plus

ក្រៅ​ពី​ការ​លក់​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ ​និង​បាន​ស្គាល់​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​អ្នក​មក​ទស្សនា​នឹង​មាន​ឱកាស​ទទួល​បាន​វត្ថុ​អនុស្សាវរីយ​ជា​ច្រើន​ពី​កម្មវិធី​ដែល​ចូល​រួម​មិន​គិត​ថ្លៃ​ខាង​លើ​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី